យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ ៣ថ្ងៃបានជាង៣ម៉ឺននាក់ មាន៦ទីតាំង ច្រើនជាង ការគ្រោងទុក

(ខេត្តបន្ទាយមានជ័យ)៖ យុទ្ធនាការចាក់ វ៉ាក់សាំងកូវិដ១៩ ជូនពលរដ្ឋនៅក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានកើនដល់៦ទីតាំង ប្រជាពលរដ្ឋបាន ចូលមកចាក់ចាប់ ១៨ ឡើង មានចំនួន ជាង៣ម៉ឺននាក់ហើយ ច្រើនជាងការគ្រោងទុក ហេតុនេះវាអាចបញ្ចប់មុន ផែនការនិងពេលកំណត់ រយៈពេល១៤ ថ្ងៃក្នុងរយៈពេល៣ថ្ងៃ សម្រេចបានជាង៣មឺុន នាក់លើគម្រោង ជាង៥មឺុននាក់ហើយ ។

នេះបើតាមលោកហឹុល រ៉ាយ៉ា អភិបាល ក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុង ក្រុងសិរីសោភ័ណ ចាប់ ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ដំណើរការចាក់ វ៉ាក់សាំងដោយគ្រូពេទ្យ ចំណុះយោធភូមិទី៥ និងសម្របសម្រួល សហការដោយកង កម្លាំងទាំង៣ប្រភេទ មន្ត្រីក្រុមការងារ ចុះជួយមូលដ្ឋាន មន្ត្រីអាជ្ញាធរ យុវជន សសយកនិង យុវជនចម្រុះ ប្រជាការពារ គឺជាង៩.០០០នាក់។

គិតពីថ្ងៃចាក់ដំបូង ដល់ ថ្ងៃទី១១ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសិរីសោភ័ណបាន ១៥. ៨៩៧ នាក់។

និងថ្ងៃទី ១២ ចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅ ក្នុងក្រុងសិរីសោភ័ណបាន ១៧. ៣៩៤ នាក់សរុបជាង៣មឺុននាក់/ គម្រោងជាង៥៥.០០០នាក់ ។

ក្នុងល្បឿនលឿនណាស់ នេះមកពីក្រុមការងារ គ្រប់ផ្នែកនិងពលរដ្ឋមក ទទួលការចាក់វ៉ាក់សាំង សហការគ្នា បំពេញការងារបានរលូនល្អ ។

ក្នុងថ្ងៃទី១២នោះដែរក្រុមការងារ បានបន្តទៅចាក់វ៉ាក់សាំង ដល់សង្កាត់៣ទៀត គឺសង្កាត់ម្កាក់ ភ្នៀតនិងកោះពង សត្វបន្ថែមផង ។

ហើយទីតាំងចាក់វ៉ាក់ សាំងបានថែម២កន្លែង ទៀតគឺនៅសង្កាត់ម្កាក់ ១កន្លែងដែលប្រើ រថយន្តចល័យ យោធភូមិភាគទី៥និង នៅសង្កាត់ភ្នៀត ដាក់នៅវត្តនិងសាលារៀន ។

ក្រុមការងារបានបញ្ជាក់ ឲ្យដឹងទៀតថាក្រុមការងារ ក៏បានចុះពិនិត្យទីតាំង ក្នុងគម្រោងចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅ ស្រុកមង្គលបូរី ព្រះនេត្រព្រះ ម៉ាឡៃ អូរជ្រៅផងដែរ ។

សូមរំលឹកថា ផែនការយុទ្ធនា កាចាក់វ៉ាក់លើកទី២ ក្នុងក្រុងសិរីសោភ័ណនេះ សម្រាប់ប្រជាពលរដ្ឋជាង ៥០,០០០នាក់៕