អាជីវករ និងកម្មករខ្មែរ នៅផ្សាររ៉ុងគ្លឿ និងទទួលបានការ វ៉ាក់សាំងបង្ការ ជំងឺកូវីដ-19 ក្នុង១ថ្ងៃចំនួន ១,000នាក់ ក្នុងពេលដ៏ខ្លីខាងមុខនេះ

(ខេត្តបន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២១ នេះថា នៅពេលនេះខាង ភាគីថៃកំពុងតែមមាញឹក ក្នុងការរៀបចំបង្កើត គណៈកម្មាធិការ ស្រង់ឈ្មោះបញ្ចូលទិន្នន័យ និងរៀបចំជ្រើសរើស ផ្សារតាមលំដាប់លំ ដោយដើម្បីយក អាជីវករខ្មែរ និងកម្មករខ្មែរ មកទទួលយកការ ចាក់វ៉ាក់សាំងពីភាគីកម្ពុជា ឲ្យបានលឿនពីព្រោះ ភាគីខាងកម្ពុជាបាន កំណត់ចាក់វ៉ាក់ សាំងជូនអាជីវករ និងកម្មករខ្មែរនៅ ផ្សារ៉ុងក្លឿ ក្នុងមួយថ្ងៃឲ្យ បានចំនួន១,000នាក់ នៅចំណុច ដើមពោធិ៍នៅខាងភាគីថៃ ជាប់គល់ស្ពាន មិត្តភាពកម្ពុជា.ថៃ នៃច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត។

លោកបញ្ជាក់ថា ដោយមានការ យកចិត្តទុកដាក់ និងគិតគូរពីសុខ ទុក្ខប្រជាពលរដ្ឋ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នានោះ អាជ្ញាធរខេត្ត ក្រុងបានស្នើសុំ និង បើកកិច្ចប្រជុំជាបន្ត បន្ទាប់ជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយ  ដើម្បីយកវ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនអាជីវករ កម្មករខ្មែរដែលកំពុងលក់ដូរ និងស្នាក់នៅផ្សាររោងក្លឿ ដោយសារភាគីកម្ពុជា មិនអាចចូលទៅចាក់ ដល់ផ្សាររោងក្លឿ ដោយផ្ទាល់បាននោះទេ។

ដូច្នេះលោកក៏បានធ្វើការអំពាវ នាវដល់អាជីវករដែល ដែលកំពុងរកស៊ីលក់ដូរ ក្នុងផ្សាររ៉ុងក្លឿក្នុងទឹកដីថៃកុំ មានការព្រួយបារម្ភ ខ្លាចមិនបានចាក់រហូត លួចឆ្លងដែនខុសច្បាប់ ក្នុងគោលបំណងមក ចាក់វ៉ាក់សាំង នៅក្រុងប៉ោយប៉ែត ពីព្រោះអាជ្ញាធរ ទាំងពីរកំពុងតែគិតគួរ និងរៀបចំចាក់នៅ ពេលខាងមុខដ៏ខ្លីនេះ។

ដោយឡែកដើម្បីឲ្យវិធាន ការនៃការទប់ស្កាត់ការ ឆ្លងរីករាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមាន ប្រសិទ្ធិភាពថែមទៀតនោះ ក្រុមគ្រូពេទ្យខាងកម្ពុជា ធ្វើការពិនិត្យ និងយកសំណាកលើ តៃកុងរថយន្តថៃដែល ដឹកទំនិញចូលមក កម្ពុជាតាមច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីធ្វើតេស្ត បើសិនជារកឃើញថា មានការសង្ស័យ ឬមានវិជ្ជមានជំងឺកូវីដ-១៩ មិនអនុញ្ញាតឲ្យចូល មកប្រទេសកម្ពុជាឡើយ តម្រូវឲ្យចូលទៅ ព្យាបាលជំងឺនៅឯ ប្រទេសរបស់ខ្លួនវិញ៕