នារីម្នាក់មានអាការៈ មិនស្រួលខ្លួន ក៏ហៅកង់បីជិះ ទៅមន្ទីរពេទ្យ តែអកុសលដាច់ ខ្យល់ស្លាប់តាមផ្លូវ???

(ភ្នំពេញ)៖ នារីម្នាក់មានបាន ស្លាប់ភ្លាមៗនៅ លើកងបីតាមផ្លូវ គួរអោយអាណិត ហេតុការណ៍នេះបាន កើតឡើងកាលពី យប់រំលងអាធ្រាត ចូលថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ នៅតាមផ្លូវលេខ៦២ ជិតផ្សារទួលសង្កែ ហៅផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីមិត្តភ័ក្ត្រជនរងគ្រោះ មានអោយដឹងថា សពជនរងគ្រោះ មានឈ្មោះប៉ៅ ស្រច ភេទស្រីអាយុ២៣ឆ្នាំ ជាអ្នកបោកអ៊ុតមាន ស្រុកកំណើតនៅខេត្តកំពង់ធំ។

ប្រភពខាងលើបានអោយ ដឹងទៀតថាមុនពេល កើតហេតុជនរងគ្រោះ មានអាការៈស្លេកស្លាំង មិនស្រួលខ្លួន និងបានអោយ ខ្លួនជាមិត្តភ័ក្ត្រ ទៅហៅកង់បី ដើម្បីដឹកខ្លួនទៅកាន់ មន្ទីពេទ្យតែខណៈ មកដល់ពាក់កណ្តាល ផ្លូវអកុសល់ជនរង គ្រោះបានស្លាប់បាត់ទៅហើយ។

ប្រភពខាងលើបានបញ្ជាក់ថា ក្រោយពីនារីរងគ្រោះបាន ស្លាប់នៅលើកង់បីពាក់ កណ្តាលផ្លូវហើយភ្លាមៗនោះ ត្រូវបានអ្នកបើក កង់បីដឹកសពនារីរងគ្រោះ ត្រឡប់មកផ្ទះវិញ ផងដែរ៕