ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវជនសង្ស័យ២នាក់ ល្បួងយកម៉ូតូទៅ បញ្ជាំនិងនិងវាយឲ្យ ជនរងគ្រោះសម្លប់ ដើម្បីយករបស់ មានតំលៃក្នុងខ្លួនតែ ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ប្រើ ល្បិចទៅលើជនជាតិ ឥណ្ឌូនេស៊ីម្នាក់យកម៉ូតូ ទៅបញ្ជាំនិងវាយឲ្យ ជនរងគ្រោះសម្លប់ដើម្បី យករបស់មានតំលៃ ក្នុងខ្លួនតែត្រូវអាវុធហត្ថ ១ក្រុមដឹកនាំដោយ  លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ ១/ឈ្មោះ មិច បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ២/ឈ្មោះ ទី គឹមតា ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំយក មកមូលដ្ឋានកង រាជអាវុធហត្ថ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹង ទៀយថាការឃាត់ខ្លួន ជនសង្ស័យ២នាក់នេះ បានដោយជនរងគ្រោះ ក្រោយពេលជនសង្ស័យ វាយឡើងចង់សន្លប់រត់ ទៅដាក់ពាក្យប្តឹងអាវុធ ហត្ថតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹង ទៀតថាជនរងគ្រោះមាន ឈ្មោះ រូស ស្លាន់ (RUS LAL) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេសីុ រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីសួរនាំរួច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពេលកើតហេតុពួក ខ្លួនបានឃើញ ជនជាតិឥណ្ឌូនេស៊ីជិះ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ម្នាក់ឯង ពេលមកដល់ចំណុច ខាងលិចផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ជនស្ស័យបាន ឱ្យជនជាតិឥណ្ឌូនេស៊ី ដែលជាម្ចាស់ម៉ូតូ ចុះមកនិយាយលេង និងខ្លួនស្របពេលនោះ ម្នាក់យកម៉ូតូជិៈ ចេញទៅបញ្ចាំបាត់ និងម្នាក់ទៀតវាយ ជនជាតិឥណ្ឌូនេស៊ី នោះស្ទើរឡើងចង់ សន្លប់បំរុងយករបស់ មានតំដៃបន្តតែត្រូវ ជនរងគ្រោះដឹងខ្លួន រត់ទៅដាក់ពាក្យប្តឹង អាវុធហត្ថតែម្តង។ក្រោយពីឃាត់ខ្លួនហើយបញ្ជូន មកបញ្ជាការដ្ឋានកងរា ជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ជនសង្ស័យខាងលើ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របស ម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តផងដែរ ជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធ ហត្ថខេត្តបញ្ជូនទៅ សាលាដំបូងខេត្តចាត់ ការតាមច្បាប់ហើយ ៕