ក្មេងទំនើង១ក្រុម កាន់ដាវគ្រប់ដៃ ជិៈម៉ូតូស្វែងរកគូរ សត្រូវសងសឹករឿងគំនុំ កន្លងមកមិនអាចបំភ្លេច បានត្រូវអាវុធហត្ថ ឃាត់ខ្លួនបញ្ជូន ទៅដេកគុក

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងទំនើង១ក្រុមកាន់ ដាវគ្រប់ដៃ ជិៈម៉ូតូស្វែងរកគូរ​ សត្រូវដើម្បីសងសឹក ព្រោះមានរឿងគំនុំកន្លង មកមិនអាចបំភ្លេចបាន ត្រូវកំលាំអាវុធហត្ថ ក្រុងសិរីសោភ័ណឃាត់ ខ្លួនបញ្ជូនទៅដេកគុក ការឃាត់បាននៅ វេលាម៉ោង១០ ព្រឹក ទី១៣ ខែកក្កដា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្មេងទំនើងបំរុងចេញ ធ្វើឃាតមនុស្សនោះ កំលាំងអាវុធហត្ថឃាត់ ខ្លួនបានចំនួន៣នាក់ ទី១ឈ្មោះ ផូ ភា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី២ឈ្មោះ មឿន សុីណែត ភេទប្រុស អាយុ១៧ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  និងទី៣ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹង បន្តទៀតថាតាមការអះអាង របស់ជនពាលទាំង៣នាក់ បាននិយាយថាថ្ងៃកើត ហេតុនោះពួកខ្លួនបានចេញ ធ្វើសកម្មភាពមានកាំបិត សំរាប់ពិឃាតគ្រប់ដៃ ជិះម៉ូតូអូសកាំបិតតាម ផ្លូវសាធារណ:ចេញភ្លើង ព្រៀកៗធ្វើឱ្យប្រជាពលរដ្ឋ មានការភិតភ័យយ៉ាងខ្លាំង ហើយមិនហ៊ានមើល មុខក្មេងពាលទាំង អស់នេះផង។

ក្មេងពាលទាំង៣នាក់ នោះបានជិះម៉ូតូបន្ត ដើម្បីស្វែងរកក្រុមក្មេង ទំនើងមួយក្រុមទៀត ដើម្បីកាប់សងសឹក ពីព្រោះក្មេងទំនើង ១ក្រុមនោះធ្លាប់ដេញកាប់ ពួកគេកន្លងមកកំពុង ស្វែងរកសត្រូងស្រាប់ តែអាវុធហត្ថឃាត់ ខ្លួនតែម្តង។

ដោយផ្អែកលើ បទល្មើសជាក់ស្ដែង និងចម្លើយរបស់ ជនសង្ស័យទាំង៣នាក់ កម្លាំងជំនាញមូលដ្ឋាន  កងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងក ងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិ ធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជន សង្ស័យខាងលើអនុញ្ញាត តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត  ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តផងដែរ ជនសង្ស័យ​ទាំង៣នាក់ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់៕