បិទបញ្ចប់ការចាក់វ៉ាក់សាំង ជូនពលរដ្ឋក្រុងសិរីសោភ័ណ មុនពេលកំណត់.៤ថ្ងៃ ប្រជាពលរដ្ឋចាក់វ៉ាក់សាំង រួចរាល់បានជាង៥ម៉ឺននាក់

(ខេត្តបន្ទាយមានជ័យ)៖ ទីតាំងយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងជូនពល រដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានកើនដល់៨កន្លែង ។ ហើយបានបិទ ចំនួន៦ទីតាំង នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយទុកតែ២ ទីតាំងនៅក្នុងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងខេត្ត ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ឲ្យដំណើរការចុង ក្រោយ១ព្រឹកថ្ងៃទី១៤ ខែកក្កដា នេះទៀត ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអានមេបញ្ជការ តំបន់ប្រតិបត្តិការសឹក រងខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថាព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់ សាំងលើកតី២ ជូននពលរដ្ឋក្រុងសិរី សោភ័ណដែលផ្តើម ធ្វើពីថ្ងៃទី១០ខែកក្កដា មកមានគម្រោង ចាក់វ៉ាក់សាំងមាន រយៈពេល១៤ថ្ងៃចាក់ ជូនពលរដ្ឋក្នុងក្រុង នេះឲ្យបាន៤៥.០០០នាក់។

ប៉ុន្តែឥឡូវនេះ ពលរដ្ឋបានមកចាក់ ស្ទើរអស់ទៅហើយ ក្នុងរយះពេលតែ៣ថ្ងៃ ប៉ុណ្ណោះដូច្នេះ ។យោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបន្ទាយ មានជ័យត្រូវបិទបញ្ចប់ការ ចាក់វ៉ាក់សាំងនេះមុន ពេលកំណត់ ហើយបាន រើទៅដាក់ទីតាំងចាក់វ៉ាក់ សាំងនៅស្រុកមង្គលបូរី ព្រះនេត្រព្រះនិងម៉ាឡៃបន្តទៀត ។

លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រាប់ឲ្យដឹងថារយៈពេល ៤ ថ្ងៃនេះ ក្រុមការងារគ្រូពេទ្យ យោធភូមិភាគទី៥ សហការនឹង រដ្ឋបាលខេត្ត ក្រុង កងកម្លាំងទាហាន កងរាជអាវុធហត្ថ នគរបាល អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សម្រេចបានការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន ៥៤ .០០០ នាក់ ទូទាំងក្រុងសិរីសោភ័ណ ។

ហើយទីតាំង២នៃកន្លែង តែ១នៅបញ្ជការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្ត នឹងដំណើរការ១ព្រឹកចុងក្រោយ សម្រាប់ចាក់វ៉ាក់សាំង ដល់ពលរដ្ឋសេសសល់ ពី២ទៅ៣ពាន់នាក់ ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានលឿន ដូច្នេះមកពីក្រុមការងារគ្រប់ ផ្នែកនិងពលរដ្ឋមក ទទួលការចាក់វ៉ាក់សាំង សហការគ្នា បំពេញ ការងារបានរលូនល្អ ៕