ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយ សប្បុរសធម៌ ពីឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា

(ខេត្តកំពត)៖ កាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម  ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួល អំណោយសប្បុរសធម៌ ពីឧកញ៉ា លី ឃុនថៃ ប្រធានសមាគម ស្បែកជើងកម្ពុជា រួមមាន : អាវពេទ្យ  PPE  .2000ឈុត ម៉ាស 10,000បន្ទះ ថ្នាំបូរាណចិន400 ប្រអប់ ដែលផ្តល់ជូន ដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារ មនុស្សធម៌ ក៏ដូចជាក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ ឧកញ៉ា លីឃុនថៃ ដែលបានផ្តល់ នូវអំណោយសប្បុរសធម៌ នាពេលនេះ។

ហើយនេះគឺជាកាយវិការ ដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ពេលដែលប្រទេស ជាតិយើងកំពុងតែ ជួបប្រទះនិងជំងឺកូវីដ-១៩ ហើយសព្វថ្ងៃ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានជំរុញដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុងការជួយ ដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះ ពាល់ពីជំងឺដ៏ កាចសាហាវមួយនេះ។

ឯកឧត្តមអភិបាល ខេត្តបានបន្តទៀតថា ចំពោះអំណោយ សប្បុរសធម៌ទាំងនេះ រដ្ឋបាលខេត្ត និងធ្វើការចែកជូនដល់ ប្រជាពលរដ្ឋដែល ជួបការលំបាក និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ឃុំ-សង្កាត់ទាំង អស់ក្នុងខេត្តកំពត៕ ដោយលោក សេង ណារិទ្ធ