លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តកំពត សង្គ្រោះសត្វខ្លាពពក មួយក្បាលដោយការ ទិញពីអ្នកដាក់អន្ទាក់ យកព្រលែងវិញ

(ខេត្តកំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត និងមានការចូលរួមពី មន្ត្រីក្រោមឱវាទមួយ ចំនួនផងបាន សម្រេចទិញ សត្វខ្លាពពក មួយក្បាលពីអ្នក ដាក់អន្ទាក់ដើម្បី ព្រលែង ចូលក្នុងព្រៃវិញ។

លោកស្នងការខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកបានទទូលដំណឹងថា មានអ្នកឃុំស្ទឹងកែវ ស្រុកទឹកឈូ បានដាក់អន្ទាក់ ជាប់សត្វខ្លាពពក មួយក្បាល។

ជាមួយព័ត៌មាននេះ ដោយអនុវត្តតាមប្រសាសន៍ ណែនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបលោកនិង មន្ត្រីក្រោមឱវាទមួយចំនួន សម្រេចទិញសត្វ កម្រមួយក្បាលនេះ ដើម្បីយកទៅព្រលែង ចូលក្នុងព្រៃវិញ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែមថា ព្រោះតែស្ថានភាព សត្វខ្លាពពកនាពេល នេះកំពុងមានរបួស ដោយសារខ្សែអន្ទាក់ ដូច្នេះលោកត្រូវប្រើ ពេលវេលាដើម្បី ព្យាបាលសិន។

នៅពេលសុខភាពបានប្រក្រតីឡើងវិញ លោកនឹងនាំយកទៅ ព្រលែងនៅក្នុងព្រៃទី ដែលមានសុវត្ថិភាព សម្រាប់ពពួកសត្វកំ ពុងប្រឈមនឹង ការផុតពូជនេះ។

គួរបញ្ជាក់ផងដែរថា ខ្លាពពកជាប្រភេទសត្វដ៏កម្រ​ ដែលកំពុងប្រឈមនឹង ការផុតពូជនៅលើពិ ភពលោក ដោយសត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមអាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ព័ន្ធសាយតេស ដែលជាប្រភេទ សត្វងាយទទួលរងនូវ ការគំរាមកំហែងដោយ សារការបរបាញ់ ក៏ដូចជាការខ្វះ ជម្រកជាដើម ហើយសត្វប្រភេទ នេះបាននឹងកំពុង ឈានដល់ការបាត់បង់ ដោយមកដល់បច្ចុប្បន្ន ត្រូវបានផុតពូជនៅ ប្រទេសបង់ហ្លាដេស សឹង្ហបូរី និងតៃវ៉ាន់ទៅហើយ។

ដោយឡែកនៅកម្ពុជា ខ្លាពពកមានវត្តមាននា ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា៕ ដោយលោក សេង ណារិទ្ធ