បែកធ្លាយរឿងអ្នក សារព័ត៌មានអង្គភាព VOP ទារលុយពីពលរដ្ឋ 4,000ដុល្លារ ពេលចុះទៅសម្ភាសន៍ ផ្សព្វផ្សាយរឿង ទំនាស់ដីធ្លី នៅស្រុកម៉ាឡៃ

(ខេត្តបន្ទាយមានជ័យ)៖ បែកធ្លាយរឿងអ្នក សារព័ត៌មានអង្គភាពVOP ទារលុយពីពលរដ្ឋ 4,000ដុល្លារ ពេលចុះ ទៅសម្ភាសន៍ផ្សព្វផ្សាយ រឿងទំនាស់ដីធ្លី។

ព័ត៌មានបែកធ្លាយនេះ ត្រូវបានប្រជាពលរដ្ឋ ដែលមាន ទំនាស់ដីធ្លីជាមួយ លោកព្រហ្ម សាម៉ូម នៅចំណុច ការលុកជ្រៃ ក្នុងភូមិបន្ទាយមានទី1 ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ក្រោយពីរឿង ដីធ្លីបានដោះស្រាយ បញ្ចប់ទំនាស់ ។

ពលរដ្ឋម្នាក់សុំ មិនបញ្ចេញឈ្មោះ ក្នុងចំណោម ពលរដ្ឋជាច្រើនអ្នក ដែលមានទំនាស់ដីធ្លីជា មួយលោក ព្រហ្ម សាម៉ូម នាពេលកន្លងទៅ បានបញ្ជាក់ថា មុនមិនទាន់ដោះស្រាយ វិវាទដីធ្លីរវាង ប្រជាពលរដ្ឋ និងលោកព្រហ្ម សាម៉ូម ឈ្មោះកង សារ៉ន ហៅ គក់ បានទំនាក់ទំនង ប្រជាពលរដ្ឋ ហើយនាំក្រុមការងារ សារព័ត៌មាន VOP មកសម្ភាសន៍ពលរដ្ឋម្តង បន្ទាប់មក អាជ្ញាធរ សមត្ថកិច្ចបាន ចូលមករកដំណោះ ស្រាយជូនប្រជាពលរដ្ឋ និងមានការស្រុះស្រួល គ្នាបញ្ជប់ទំនាស់ ដោយខាងប្រជាពល រដ្ឋព្រមទទួលយក សំណងក្នុងមួយក្បាលដី ឬមួយគ្រួសារ 7,500 ដុល្លារអាមេរិក អ្នកខ្លះបានតិច បានច្រើន ទៅតាមភាពជាក់ស្តែង។

ពលរដ្ឋដដែលបានបញ្ជាក់ថា ពួកគាត់បានប្រមូល លុយឲ្យទៅអ្នក សារព័ត៌មានVOP  អស់ចំនួន1,700ដុល្លារ រួចហើយ  តែលោក កង សារ៉ន ហៅគក់ បានខល មកទារលុយ ប្រាក់ដែលនៅ សល់2,300ដុល្លារបន្ថែមទៀត តែពួកគាត់គ្មានលុយ អោយឡើយ ដោយសារលុយច្រើន លើសលប់ពេក ប្រជាពលរដ្ឋក្នុង ភូមិក៏លែងផ្តល់ ឲ្យអ្នកសារព័ត៌មាន នោះទៀតដែរ។

ទាក់ទងទៅបញ្ហានេះ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី អ្នកសារព័ត៌នៅអង្គភាព VOP ដែលបំរើការនៅ ស្រុកម៉ាឡៃបានឡើយ ដោយមិនមានលេខ ទំនាក់ទំនង ថាតើមានរឿងនេះ ពិតប្រាកដដូច ការចោទប្រកាន់មែនដែរឬទេ? ឬលោក កង សារ៉ន ហៅគក់ បង្ខូចឈ្មោះអ្នកសារព័ត៌មាន ដើម្បីទារលុយពីប្រជាពលរដ្ឋ?  អង្គភាពយើងខ្ញុំនឹង រងចាំការបកស្រាយ ពីភាគីពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងឧទ្ទិការល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់មានប្រតិកម្ម ជាមួយក្រុមអ្នកសារព័ត៌ មានមួយចំនួនតូច  ដោយឯកឧត្តមបាន បង្ហោះក្នុងបណ្តាញ សង្គមFacebookដែលមានខ្លឹមសារថា “ ខ្ញុំនឹងចាត់វិធានការ ចំពោះអ្នកសារព័ត៌មាន មួយចំនួនតូចដែល ធ្វើឲ្យខូចឈ្មោះ ខូចតម្លៃអ្នក សារព័ត៌មានទូទៅ ដែលអាជ្ញាធរដោះ ស្រាយជិតចប់ហើយ ស្រាប់តែមានអ្នកហៅ ព័ត៌មានមកកកូរវ៉ល់វិញ. មិនចេះអស់រឿងសោះ មានបញ្ហាមិនរត់ រកអាជ្ញាធរទេ អាជ្ញាធរពន្យល់មិន សូវស្តាប់ដែរ រត់រកអ្នកសារព័ត៌ មានមកផ្សាយ ចាំជួបខ្ញុំបីថ្ងៃទៀត  ចាំមើលមានអី បកស្រាយខ្លះ?  ហើយក៏ចង់ដឹងដែរថា អំណាចអ្នកសារព័ត៌មាន ដែលចូលចិត្តចេញមុខ តាំងខ្លួនជាអ្នកកាត់ក្តីហ្នឹង កម្រិតណាដែរ”  ដែលខ្លឹមសារនៅ facebookឯកឧត្តមនេះ បានដាក់រូបភាព អ្នកសារព័ត៌មាន VOP និងឈ្មោះ កង សារ៉ន ហៅកក់ផងដែរ៕