ការពិតដែរឬទេ​ ខណៈស្ត្រីម៉េម៉ាយ កូនមួយម្នាក់ហ៊ាន ទម្លាយរឿងរ៉ាវស្នេហា ជាមួយព្រះចៅ អធិការវត្តភ្នំលាវ ជិត៤ឆ្នាំ

(ខេត្តកែប)៖ រឿងរ៉ាវស្ទើមិនគួរ ឲ្យជឿបានកើតឡើ ងហើយ ខណៈដែលស្ត្រីម៉េម៉ាយ កូនមួយម្នាក់បាន ទម្លាយអាថិ៍កំបាំង ស្នេហារបស់ខ្លួន រយៈកាលជិត៤ឆ្នាំ ជាមួយព្រះអនុគន ស្រុកដំណាក់ចង្អើរ និងជាព្រះចៅ អធិការវត្តភ្នំលាវ ព្រះនាម ម៉ៅ សឺយ។

ចំពោះការបែកធ្លាយរឿង ស្នេហាជាមួយស្ត្រី ម៉េម៉ាយរហូតឈាន ដល់អាជ្ញាធរនិងខាង ធម្មការ និងសាសនា សំណូមពរឲ្យព្រះ ចៅអធិការវត្តភ្នំលាវ លាចាកសិក្ខាបទ(សិក)នោះ បានធ្វើឲ្យមជ្ឈដ្ឋានជា ច្រើនដែលប្រកាន់ ភ្ជាប់នូវព្រះពុទ្ធសាសនា មានក្តីហ្មងសៅ ដោយគេបានគិតថា ព្រះចៅអធិការ វត្តអង្គនេះកំពុងជាន់ ឈ្លីនូវព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ។

ជុំវិញរឿងរ៉ាវខាងលើ ព្រះបុណ្ណាភិរ័ត យ៉ា សុបុល ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះវិន័យ ធរគណខេត្តកែប បានមានសង្ឃដិកាថា ក្រោយពីមានការបែក ធ្លាយរឿងរ៉ាវស្នេហារវាង ស្ត្រីម៉េម៉ាយជាមួយ ភិក្ខុ ម៉ៅ សឺយ ព្រះអនុគណ ស្រុកដំណាក់ចង្អើរ ដែលមានតួនាទីជា ព្រះចៅអធិការវត្តភ្នំលាវ  ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយខណៈខាង សមត្ថកិច្ចមន្ត្រីសង្ឃ ខេត្តបានស្នើមក មន្ទីរធម្មការ និងសាសនាខេត្ត ឲ្យរាយការណ៍ និងសុំគោលការណ៍ ទៅថ្នាក់ដឹកនាំខេត្ត ដើម្បីមានវិធានការ។

បន្ទាប់ពីទទួល បានវិធានការ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ព្រះវិន័យធរគណខេត្ត និងមន្ត្រីជំនាញមន្ទីរធម្មការ និងសាសនា បានចុះទៅកាន់វត្តភ្នំលាវ ដើម្បីសាកសួរព័ត៌មាន តាមនីតិវិធីសង្ឃ។

បន្ទាប់មកលោកបាន សារភាពទទួលកំហុស ផឹកនៅថ្ងទី០៩ ខែកក្កដា ។ លុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ព្រះចៅអធិការវត្ត ម៉ៅ សឺយ បានតេទូរស័ព្ទទៅ ឯកឧត្តមអភិបាលខេត្តកែប ដោយសារភាពពី ការប្រព្រឹត្តខុសធម៌វិន័យ និងបានសុំប្តូរសឹក ថ្ងៃទី០៨ ខែកក្កដា វិញ​។

លុះដល់ថ្ងៃទី០៩ ខែកក្កដា ចៅអធិការវត្តភ្នំលាវ បានសន្យាជាមួយនឹង លោកស្រីអភិបាលស្រុកថា នឹងសឹកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្តងទៀត។ ជាលទ្ធផលរាល់ពាក្យសន្យា ទាំង៣លើកនេះ ព្រះចៅអធិការវត្តភ្នំលាវ បែរជាមិនគោរព តាមការសន្យារបស់ខ្លួន ថែមទាំងញុះញង់ ពុទ្ធបរិស័ទ និងអ្នកសារព័ត៌មាន ដែលមិនបានដឹងរឿងពិតមក ឡាយ តាមផេក តាមហ្វេសប៊ុក ដែលធ្វើឲ្យមជ្ឈដ្ឋានយល់ច្រឡំ ដើម្បីលុបលាង នូវរឿងអាស្រូវរបស់ខ្លួន។​

ព្រះវិន័យធរគណខេត្តកែប បានបញ្ជាក់ច្បាស់ថា បើទោះជាព្រះចៅ អធិការវត្តភ្នំលាវ ព្រះនាម ម៉ៅ សឺយ  ចង់បិទបាំងរឿង អាស្រូវបែបណា ក៏មិនអាចទៅរួចដែរ ព្រោះរយៈកាល ចុងក្រោយនេះ ស្ត្រីម៉េម៉ាយកូន១ ដែលជាស្រីស្នេហ៍ របស់ព្រះចៅអធិការវត្ត បានមកទម្លាយរឿង រ៉ាវស្នេហារវាងនាង និងព្រះអង្គ នៅចំពោះមុខ មន្ត្រីអនុវត្តច្បាប់ អស់ទៅហើយ ដោយនាងថែម ទាំងហ៊ានទម្លាយអាថិ៍ កំបាំងពីការរស់នៅ សាងភាពមេត្រី ជាមួយព្រះចៅ អធិការវត្តភ្នំលាវតាំង ពីឆ្នាំ២០១៧ ដោយគិតមកទល់ ពេលនេះ រយៈពេលជិត៤ឆ្នាំទៅហើយ។ ហើយការហ៊ាន ទម្លាយរឿងរ៉ាវស្នេហានេះ ដោយសារតែព្រះ ចៅអធិការវត្តក្បត់ ចិត្តនាងទៅរកសាង ភពស្នេហ៍ថ្មីជា មួយស្រីផ្សេង។

ទាក់ទងនឹងរឿង អាស្រូវព្រះចៅ អធិការវត្តភ្នំលាវ កន្លងមកក៏មាន សារព័ត៌មានមួយ ចំនួនផ្សព្វផ្សាយ ដោយព័ត៌ខ្លះលើក ឡើងពីភាពរីចម្រើន ក្នុងវត្តភ្នំលាវ ក្នុងរដូវកាលព្រះ ចៅអធិការ ម៉ៅ សឺយ គ្រប់គ្រង ប៉ុន្តែ ក្នុងការផ្សព្វផ្សាយ មិនបានវែកញែក ឲ្យបានច្បាស់នូវ តម្លៃនៃព្រះពុទ្ធសាសនា ជាពិសេសព្រះអង្គពិត ជាបានធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា ដែលជានិច្ចកាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ តែងតែចាត់ទុក ជាកន្លែងគោរពបូជា។

ជាមួយគ្នានេះ ភស្តុតាងមួយចំនួន ដែលភ្ជាប់មក ជាមួយរូបភាព មហាជនពិតជា យល់ឃើញថា ព្រះចៅអធិការវត្តភ្នំលាវ ពិតជាមានការ ទំនាក់ទំនងស្នេហាស៊ី ជម្រៅជាមួយស្ត្រី ម៉េម៉ាយមួយកូន១ ដែលមានលំនៅដ្ឋាន ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប យ៉ាងពិតប្រាកដ៕ ដោយលោក សេង ណារិទ្ធ