យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  ត្រូវបញ្ចប់មុនផែនការ

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធាន គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់  គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យោធភូមិភាគទី៥ ថ្ងៃនេះក្រុមគ្រូពេទ្យ លើរថយន្តចល័ត របស់យោធភូមិភាគទី៥ ដឹកនាំដោយឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ត្រូវបញ្ចប់មុនផែន ការកំណត់នៅ រសៀលថ្ងៃទី១៦ នេះ។

គួរកត់សំគាល់ថា តាមផែនការ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សរុបចំនួន ១១៨០៩នាក់ ដោយចាប់ផ្តើម ចាក់កាលពីថ្ងៃទ១៤ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួម ចាក់ដោយស្ម័គចិត្ត ពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុក ប្រជាពលរដ្ឋបាន មកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក្នុងមួយថ្ងៃជាង៤០០០នាក់  ការចាក់វ៉ាក់សាំង គ្រប់ចំនួនបញ្ចប់ នៅរសៀលថ្ងៃទី១៦នេះ តាមផែនការ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ក្រុមរថយន្តចល័ត យោធភូមិភាគទី៥ នេះ បានដំណើរការចាក់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចល័តទៅគៀកផ្តល់ ការងាយស្រួលជូន ប្រជាពលរដ្ឋ តាម អនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ប្រជាពលរដ្ឋមាន សេចក្តីត្រតអរ រីករាយ និងរំភើបឥតឧបមា ដែលប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវ ក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់ វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជាពិសេស សូមគោរពអរគុណជូន ចំពោះសម្តេចអគ្គ សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា ដែលសម្តេច បានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ ព្រមទាំងអរគុណ ចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះ ចាក់វ៉ាក់សាំងជូនពួក គាត់នាពេលនេះ។

ក្នុងឱកាសនោដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងអំណរគុណ ដល់ក្រុមការងារ ទាំងអស់ ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន(សសយក) ដែលបានរួមគ្នាបំពេញ បេសកម្មដើម្បីបុព្វ ហេតុចាតិមាតុ ភូមិនិងប្រជាជន៕