ករណីក្រុមម៉ូតូជិះនាំ ផ្លូវរថយន្តសង្គ្រោះបន្ទាន់ ដែលពុំធ្លាប់ឃើញ មានពីមុនមកប្រជា ពលរដ្ឋតែងតែសង្កេតឃើញ ពួកគេបានចេញសកម្មភាព ជិះម៉ូតូបើកផ្លូវ ជារៀងរាល់ថ្ងៃនោះ លែងឲ្យមានហើយ ???

(ភ្នំពេញ)៖  នេះបើយោតតាម កាអោយដឹងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការ រាជធានីភ្នំពេញ បាន បញ្ជាក់ឲ្យដឹងថា មូលហេតុដែលនាំ ឲ្យមានការហាមឃាត់ ក្រុមម៉ូតូជិះបើកផ្លូវ រថយន្តសង្គ្រោះ បន្ទាន់នេះ គឺដោយសារមាន បងប្អូនប្រជាពលរដ្ឋជាច្រើន ដែលមានការមិន ពេញចិត្តបានរាយការណ៍  មកស្នងការនគរ បាលរាជធានីភ្នំពេញ។

លោក សានសុខសីហា អ្នកនាំពាក្យ ក៏បានអះអាងថា កន្លងៗមក និងរហូត មកទល់ពេលនេះ ក្រុមអ្នកជិះម៉ូតូបំពាក់សារ៉ែន បើកផ្លូវឲ្យឡានពេទ្យនេះ បង្កឲ្យបាត់បង់ សណ្ឋាប់ធ្នាប់ទីក្រុង បានធ្វើសកម្មភាព  ដោយគ្មានការអនុញ្ញាត ឬ គ្មានការស្នើសុំច្បាប់ ពីខាងណាឡើយ។ តែយ៉ាងណា លោកថា ករណីនេះ ប្រសិនបើមាន ការអនុញ្ញាតត្រឹមត្រូវ ក្រោមការណែនាំពី រដ្ឋបាលរាជធានីភ្នំពេញ និងខាងស្នងការដ្ឋាននគរបាល ទើបមិនមែន ជាបញ្ហាចោទនោះទេ។ ហើយប្រសិនបើពួកគេ នៅតែបន្តសកម្មភាព ទៀត សមត្ថកិច្ចនឹង ចាត់វិធានការតាមផ្លូវច្បាប់។

ជាការពិតណាស់ ករណីក្រុមម៉ូតូជិះនាំ ផ្លូវរថយន្តសង្គ្រោះបន្ទាន់ ដែលពុំធ្លាប់ឃើញ មានពីមុនមក គឺយើងតែងតែ សង្កេតឃើញពួកគេ បានចេញសកម្មភាព ជិះម៉ូតូបើកផ្លូវជារៀងរាល់ថ្ងៃ។ តែទោះយ៉ាងណា សកម្មភាពបែបនេះ របស់ពួកគេ គឺពុំធ្វើឲ្យបងប្អូន អ្នកដំណើរភាគ ច្រើនពេញ ចិត្តនោះទេ ព្រោះថាហាក់ គ្មានសណ្ឋាប់ធ្នាប់ ដែលធ្វើឲ្យពួកគាត់ ភ្ញាក់ស្រឡាំងកាំងម្តងៗ និងថែមទាំងអាចបង្ក គ្រោះថ្នាក់ចៃដន្យណា មួយក៏ថាបាន ដែលកន្លងមក ក៏ធ្លាប់មានម្នាក់ ត្រូវជួបគ្រោះ ថ្នាក់ដួលខ្លួនឯង រហូតបាត់បង់ជីវិតផងដែរ។

ក្រោយមានប្រជាពលរដ្ឋ ដែលមិនពេញចិត្ត បានរាយការណ៍ ចំពោះករណីនេះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានសម្រេចដកហូត សម្ភារៈមួយចំនួន និងណែនាំក្រុមអ្នក បើកម៉ូតូបំពាក់សារ៉ែន ដែលតែងជិះបើក ផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ ឲ្យបញ្ឈប់សកម្មភាព នេះជាបន្ទាន់ ដើម្បីរក្សា សណ្ឋាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ៕