រដ្ធបាលខេត្តព្រះវិហារ បានចេញសេចក្តី សម្រេចបិទខ្ទប់ បណ្តោះអាសន្ន ផ្សារធំក្នុងទីរួម ខេត្តព្រះវិហារ (ផ្សារកំពង់ប្រណាក) ដោយមានការឆ្លង រីករាលដាលនៃ ជំងឺកូវីដ19???

(ខេត្តព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្ដី សម្រេចបិទខ្ទប់ បណ្តោះអាសន្ន ផ្សារកំពង់ប្រណាក ផ្សារធំ.ក្នុងក្រុងព្រះវិហារ ។

ដោយមានការឆ្លង រីរាលដាលខ្លាំង នៃជម្ងឺកូវិដ១៩ ក្នុងការបិទខ្ទប់ផ្សារ ក្នុងទីរួមខេត្តនោះដែរ អាជ្ញាធរ​ខេត្ត​ព្រះវិហារ ក៏បានចេញ សេចក្តីប្រកាសពត៍មាន ស្តីពីការធ្វើ តេស្តរហ័ស រកមេរោគកូវីដ១៩ ជូន​បង ប្អូនអាជីវករលក់ដូរ ក្នុង​ផ្សារ ក៏ដូចជាអ្នករត់ តាក់ស៊ីក្នុងខេត្ត ព្រះវិហារផងដែរ។ ដែលការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩នេះផងដែរ គឺធ្វើឡើង​នៅនឹង ចំណតរថយន្ត បេនឡាន ដែលស្ថិតក្នុងភូមិ កណ្តាល សង្កាត់ កំពង់ប្រណាក ក្នុងក្រុងនិង ខេត្តព្រះវិហារ។

ចាប់ពីព្រឹកថ្ងៃ ទី១៧ ខែកក្ដដា ឆ្នាំ២០២១នះតទៅ អាជ្ញាធរខេត្តសូម អំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋនិង ជាអាជីវករ និងអ្នក ពាក់ព័ន្ធមកចូលរួម យកសំណាកតេស្តរហ័ស ឲ្យបានគ្រប់ៗគ្នាដើម្បី ចូលរួមទប់ស្កាត់ ការឆ្លង រាលដាលជម្ងឺកូវិដ ១៩ក្នុងសហគមន៍ ខេត្តព្រះវិហារ និងសូមបង្កើន ការប្រុងប្រយ័ត្ន អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំ របស់ប្រមុខរាជ រដ្ឋាភិបាល កម្ពុជានិងវិធាន ការនានារបស់ ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ខ្ពស់ទទួលខុសត្រូវ។

គួបញ្ចាក់ផងដែរថា អាជ្ញាធរខេត្តព្រះវិហារ និងបន្តរការបិទខ្ទប់ បណ្តោះអាសន្ន ផ្សារកំពង់ប្រណាក ក្នុងទីរួមខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះរហូតទាល់តែមានការ ចេញសេចក្តីប្រកាសសារជាថ្មី បទប្បញ្ញត្តិទាំងឡាយ ណាដែលមានខ្លឹមសារ ផ្ទុយពីសេចក្តីសម្រេច នេះត្រូវទុកជានិរាករណ៍។

នាយករដ្ឋបាលសាលា ខេត្តស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹងរង ខេត្តព្រះវិហារ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុងព្រះវិហារ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវ អនុវត្តសេចក្តី សម្រេចនេះឲ្យមានប្រសិទ្ធ ភាពចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ ៕