ទឹកចិត្តមន្ត្រីក្រោមការ ដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែផ្តល់ភាពកក់ ក្តៅដល់ប្រជាពលរដ្ឋជានិច្ច

(ខេត្តបន្ទាយមានជ័យ)៖ ទឹកចិត្តមន្ត្រីក្រោមការ ដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទោះបីជាមមាញឹកក្នុង ការងារជាច្រើ នយ៉ាងណាក្តី ប៉ុន្តែដើម្បីផ្តល់ភាព កក់ក្តៅដល់បងប្អូន ប្រជាពលរដ្ឋក្នុងនាម ជាមន្ត្រីរបស់រាជរដ្ឋាភិបាល គឺមិនដែលគិតយប់ ឬថ្ងៃនោះទេ តែងតែខ្វល់ខ្វាយ ជានិច្ចចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងនាថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេច តេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ រួមដំណើរដំណើ ដោយលោក ប៉ាន់ ខែម វឌ្ឍនាសមាជិក ក្រុមលេខាសម្តេចតេ ជោនាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរង នៃគណៈ អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិ ការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការកងរាជ អាវុធហត្ថខេត្តបន្ទាយ មានជ័យ  លោក យ៉ាង គឹមហ៊ុយ សប្បុរសជនចូលរួមអភិវឌ្ឍន៍ ភូមិបឹងជង្រុកតេជោ ឈ្នះឈ្នះ និងមន្ត្រីពាក់ព័ន្ធនានា បានចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀងជន់កាត់ ផ្លូវនៅចំណុចផ្លូវចូល តំបន់អភិវឌ្ឍន៍ភូមិ បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការវាយ តំលៃអំពីស្ថានភាពទឹក និងកម្លាំងទឹក ក្នុងរដូវភ្លៀងធ្លាក់ ដើម្បីរកវិធីសាស្ត្ររំដោះ ជំនន់ទឹកភ្លៀងនេះ កុំឱ្យជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ និងកុំឱ្យប៉ះពាល់ដល់ ដំណើរការអភិវឌ្ឍន៍ភូមិ បឹងជង្រុកតេជោ ឈ្នះឈ្នះ ដែលជា អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕