ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងលោក លី សារី និងលោកយ៉ាង គឹមហ៊ុយ អញ្ជើញចុះពិនិត្យ មើលពីស្ថានភាពជំនន់ទឹកភ្លៀង ភូមិបឹងជង្រុក តេជោឈ្នះ ឈ្នះ

(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង៧និង០០នាទី ព្រលប់ នាថ្ងៃព្រហស្បតិ៍តទី១៥ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោក លី សារី អភិបាលរងខេត្ត តំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកយ៉ាង គឹមហ៊ុយ រួមជាមួយកម្លាំង និងក្រុមការងារបាន អញ្ជើញចុះពិនិត្យ មើលពីស្ថានភាព ជំនន់ទឹកភ្លៀងកំពុង តែហក់ឡើងពីតំបន់ ភ្នំរនាមដូនសំ ធ្លាក់ចុះមកនៅចំណុច ភូមិបឹងជង្រុកតេជោ ឈ្នះឈ្នះ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការវាយតំលៃ ពីស្ថានទឹក និងកម្លាំងទឹក រដូវភ្លៀងធ្លាក់ និងដើម្បីរកយុទ្ធវិធីរំ ដោះទឹកកុំអោយមាន ការជន់លិចភូមិដ្ឋាន។