ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១១៨គ្រួសារ នៅស្រុកអង្គរជ័យ ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១១៨ គ្រួសារ នៅស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការ អញ្ជេីញចូលរួម​មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​។ ពិធីនេះ ប្រារព្ធធ្វើនៅ បរិវេណវិទ្យាល័យ វត្តអង្គរជ័យ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរ ខ្ពស់ពីសុខទុក្ខ និងមានការ ដោះស្រាយបញ្ហា ប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើស អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុក ចោលឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយអត់ស្បៀងអាហារ និងមិនមានការ ដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយ ដែលបានចែកជូន ប្រជាពលរដ្ឋនា ពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ សម្រាលការលំបាក ខ្វះខាតរបស់បងប្អូន បានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹក អំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការ ប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបាន ខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការ អនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាសនៅគ្រប់ ទីសាធារណៈ  លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពីមួយ ម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទ ជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមាន មនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg  ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល ស្មើនឹង២.៣៦០.០០០រៀល ព្រមទាំងបានឧបត្ថម្ភ ថវិកាសរុប៥០ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន  យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាក បាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ៕ ដោយលោក សេង ណារិទ្ធ