អាជ្ញាធរក្រុងកែបបញ្ជាក់ ពីមូលហេតុនៃដើម ចមអគ្គីភ័យឆេះផ្សារសេះស បណ្តាលឲ្យតូបលក់ដូរ ១២១តូប ក្លាយជាផេះផង់

(ខេត្តកែប)៖ ដើមចមនៃអគ្គីភ័យ ដែលបានឆេះកម្ទេច ផ្សារសេះស ក្នុងសង្កាត់អូរក្រសារ ក្រុងកែប អស់ប្រមាណ១២១ កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរក្នុង តំបន់អះអាងថា គឺបណ្តាលមក ពីទុស្សេខ្សែភ្លើង ខណៈដែលមានខ្យល់ កន្ទ្រាក់គួចដំបូលផ្សារ ហើយបានផ្តាច់ខ្សែ ចរន្តអគ្គិសនីដែលត ខ្វាត់ខ្វែងក្នុងតូបលក់ ដូររបស់អាជីវករ ទើបបង្កជាអណ្តាតភ្លើង ឆាបឆេះឆ្លងពីតូបមួយ ទៅមួយ។

ប្រភពពីមន្ត្រីអាជ្ញាធរ ដដែលបានឲ្យ ដឹងផងដែរថា កាលពីវេលាម៉ោង ប្រមាណជិត៦ល្ងាច អាកាសធាតុ មានភាពអាប់អួរ ថែមទាំងមានខ្យល់ បោកបក់យ៉ាងខ្លាំង ទើបធ្វើឲ្យតូបលក់ ដូររបស់បងប្អូន អាជីវករ មួយចំនួនប៉ើង ដំបូលជាហេតុធ្វើឲ្យ ដាច់ខ្សែភ្លើង បណ្តាលឲ្យទុស្សេ ខ្សែចរន្តបង្កជាអណ្តាត ភ្លើងឆាបឆេះដ៏ សន្ធោរសន្ធៅតែម្តង។

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គេឃើញវត្តមានក្រុម ការងារកាកបាទក្រហម និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានចុះត្រួតពិនិត្យនៃ ទំហំការខូចខាត មុខទំនិញផ្សេងៗ និងនាំយកអំណោយ សង្គ្រោះបន្ទាន់របស់ កាកបាទក្រហមកម្ពុជា ដើម្បីចែកជូនដល់ ក្រុមអាជីវករ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្សារសេះស ដែលស្ថិតក្នុង ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលឲ្យតូបលក់ដូរក្នុងផ្សារជាច្រើនតូប ត្រូវក្លាយជាចំណី ព្រះអាគីគួរឲ្យសោកស្តាយបំផុត។ ប៉ុន្តែចំពោះទ្រព្យសម្បត្តិ ដែលឆេះក្លាយជាផេះនោះ គេពុំទាន់បានទទួល តួលេខជាក់លាក់នៅ ឡើយទេ ព្រោះពេលនេះខាង អាជ្ញាធរកំពុងស្រង់ របាយការណ៍តាម តូបនិមួយៗ៕ ដោយលោក សេង ណារិទ្ធ