ជនសង្ស័យ២នាក់ លួចម៉ូតូគេគេចខ្លួន បាន១ថ្ងៃត្រូវបានកម្លាំង នគរបាលក្រុងបាត់ដំបង ក្របួចជាប់

(ខេត្តបាត់ដំបង)៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានដឹងនាំកម្លាំងចម្រុះ ចុះបង្ក្រាប់ករណីលួច ម៉ូតូអ្នកស្រុកមួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ កាលពី ថ្ងៃទី១៨ខែកក្កដាឆ្នាំ ២០២១វេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់នៅចំណុច ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបងបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ មិន ញ៉ក់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ក្នុង ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២ឈ្មោះ យ៉ំាង ផាណាក់ ហៅចេក ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ បណ្តោះអាសន្ន ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកអធិការបាន អោយដឹងបន្តរទៀត ថាជនសង្ស័យខាង លើបានធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាល ពីថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២១។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើក ម្លាំងជំនាញដកហូត បានវត្ថុបានរួម មានម៉ូតូ ពណ៌ខ្មៅ ម៉ាកហុងដាឌ្រីម ឆ្នាំ២០០៧ ពាក់ស្លាកលេខ កំពត-១A-៥៦៩៩ ចំនួន១គ្រឿង , ទូរស័ព្ទ១គ្រឿង, កូនសោរ១ចង្កោម និងសម្ភារៈមួយ ចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំង វត្ថុតាងត្រូវបាកម្លាំង នគរបាលជំនាញ នៃអធិការនគរបាល ក្រុងបាត់ដំបង កសាងសុំនុំរឿងបញ្ជូនខ្លួន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕