រថយន្តបើកទៅបុកម៉ូតូ ហើយបន្តទៅបុកគោយន្ត កន្ត្រៃទៀតបណ្តាល ឲ្យស្លាប់២នាក់ របួសធ្ងន់៧នាក់ មកពីអ្នកបើករយន្ត ព្រហើនខ្វះការប្រុងប្រយ័ត្ន

(ខេត្តបន្ទាយមានជ័យ)៖ រថយន្ត១គ្រឿងបើក ព្រហើនខ្វះការប្រុង ប្រយ័ត្នស្រាប់តែបើក ទៅបុកម៉ូតូហើយ បន្តទៅបុកគោយន្តកន្ត្រៃ ទៀតបណ្តាលឲ្យ ស្លាប់២នាក់និង របួសធ្ងន់៧នាក់។ រឿងរាវនេះកើត ឡើងនៅវេលា ម៉ោង៦និង៤០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចខាងកើត ស្ពានអូរឬស្សី ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាបានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថាមុនពេល កើតហេតុនោះមាន រថយន្ត១គ្រឿងម៉ាកHIGHTLANDER ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5046 ​អ្នកបើកមាន ឈ្មោះ ណែ ពុំ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីកើតទៅលិចលុះបើក ដល់ចំណុចកើតហេតុនោះ ស្រាប់តែបើកទៅបុក ម៉ូតូ១គ្រឿង ម៉ាកទ្រីមសេរី១៩៩៩ ពណ៍ខ្មៅ គ្មានស្លាកលេខ ពេញពីក្រោយ អ្នកបើកមាន ឈ្មោះ សឿន តុលាភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទ្រយោងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យ បណ្តាលឲ្យរបួសជើងឆ្វេងធ្ងន់ រថយន្តមិនបានឈប់ បំរុងបើកគេច ហើយបន្តទៅបុកជា មួយគោយន្តកន្ត្រៃ ១គ្រឿងទៀត បើកពីលិចទៅកើត អ្នកបើកគោយន្តមាន ឈ្មោះ   ក្រិញ ជុំភេទ ប្រុសអាយុ ៣៥ឆ្នាំនៅភូមិឡោតេ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ បណ្តាលឲ្យស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ អ្នកបើកគោយន្ត និងអ្នករួមដណើរ ម្នាក់ជាប្រពន្ធ ចំណែក កូនប្រុសអាយុ១២ឆ្នាំ របួសធ្ងន់ ចំពោះអ្នកបើក រថយន្តនិងអ្នករួមដំណើរ សរុប៥នាក់របួសធ្ងន់ សរុបអ្នករបួសធ្ងន់៧នាក់។

ក្រោយពីកើតហេតុហើយ អ្នករងរបួសធ្ងន់ត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្ត មិត្ត ភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបញ្ជាក់ថាមូលហេតុ ដែលបង្កឲ្យកើតមាន គ្រោះថ្នាក់នេះបណ្តាល មកពីអ្នកបើករថយន្ត បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកគោយន្ត កន្ត្រៃបត់ឆ្វេងប្តូរ  ទិសមិនប្រយ័ត្ន។

ម៉ូតូគោយន្តនិងរថយន្ត ត្រូវនគរបាលជំនាញយក មករក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុក ក្រោយពីពិនិត្យនិងវាស់វែងរួច ដើម្បីរងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ៕