បុរសម្នាក់ចេញពី ផ្ទះយកឧបករណ៍ ទៅឆក់ត្រី ភ្លៀតស្នៀតឆក់ ខ្លួនឯងស្លាប់នៅវាលស្រែ ព្រឹកឡើង ទើបគ្រួសារដឹង

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ចេញពីផ្ទះ យកឧបករណ៍ទៅ ឆក់ត្រីស្រាប់តែ ភ្លៀតស្នៀតឆក់ ខ្លួនឯងស្លាប់ នៅវាលស្រែ បាត់១យប់លុះព្រឹក ឡើងទើបគ្រួសារដឹង។ ក្រុមគ្រួសារប្រទះឃើញ សពនៅចំណុចចុង ប៉ោយថ្ងាន់ស្ថិតក្នុង ភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី ៨ខែកញ្ញា ឆ្នាំ២០២១ នៅជិតសពគេឃើញ អាគុយនិងអាំងវេទ័រ សំរាប់សំរាប់ឆក់ត្រី១កំប្លេ។

នគរបាលស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថាជន រងគ្រោះមានឈ្មោះ ឈឿយ ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។នគរបាលស្រុកអូរជ្រៅ បានប្រាប់ឲ្យ ដឹងបន្តទៀត ថាពេលកើតហេតុ តាមការបំភ្លឺរបស់ឈ្មោះ ចិ ឈឿយអាយុ៦៥ឆ្នាំ ត្រូវជាឪពុក រៀបរាប់ថា កូនប្រសាររបស់គាត់ ជាប្រពន្ធជនរងគ្រោះ ប្រាប់ថាប្តីរបស់នាង ចេញពីផ្ទះតាំងពី នៅយប់ម៉ោង៩ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ទៅរកត្រី មកដល់ម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៨ខែកញ្ញា មិនទាន់ឃើញ ត្រឡប់មកផ្ទះវិញ បន្ទាប់មកក៏នាំបងប្អូន ដើររកនៅចំណុច កន្លែងរកត្រីក៏ប្រទះ ឃើញសពដេកស្លាប់ ដោយអាគុយនៅ ជាប់នឹងស្មាខ្លួនធ្លាក់ ទៅក្នុងទឹកក្បាល កើយភ្លឺស្រែ នៅវាលស្រែចុង ប៉ោយថ្ងាន់ចម្ងាយ ពីភូមិបឹងសិលា ២០០០ម៉ែត្រ។

ក្រោយពីកើតហេតុ ហើយបានផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចចុះមក ពិនិត្យសពតាមការ សន្និដ្ឋានរបស់ ក្រុមការងារជំនាញ បានឲ្យដឹងថាជនរង គ្រោះពិតជាស្លាប់ដោយ ឆ្លងចរន្តអគ្គីសនីចេញ ពីអាគុយមក អាំងវេទ័រពេល ដើរឆក់ត្រីតាមប្រឡាយ ពុំមានស្លាកស្នាម អ្វីទាក់ទងនឹងករណី ឃាតកម្មឡើយ។ សពបានប្រគល់ជូន ក្រុមវិញដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕