លោកស្រីជូប៊ុនអេង បើកកិច្ចប្រជុំពិភាក្សា ពង្រឹងវិធានការទប់ស្កាត់ និងការគ្រប់គ្រងការ ឆ្លងដែនខុសច្បាប់ របស់ពលករកម្ពុជា

(ខេត្តបន្ទាយមានជ័យ)៖ ថ្លែងក្នុងកិច្ចប្រជុំ លោកស្រីជូប៊ុនអេង រដ្ឋលេខាធិការនិង ជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.ប.ជ បានមានប្រសាសន៍ ថាចាប់ពីការផ្ទុះរីករាល ដាលនៃជំងឺកូវីដ.១៩ លើពិភពលោកមក ប្រទេសកម្ពុជាបានពង្រឹង វិធានការទប់ស្កាត់និង ការគ្រប់គ្រងការឆ្លងដែន ខុសច្បាប់របស់ពលករ កម្ពុជាយ៉ាងខ្លាំងនិងយក ចិត្តទុកដាក់ដោយបាន សហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិ បាលនិងការអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជា របស់រាជរដ្ឋាភិបាល ដោយខ្លាចពលករទាំង អស់នោះចម្លងជម្ងឺ កូវីដ .១៩ មកមកពីបរទេស។

ដោយមានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រីរស់ ស្លាបី អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ នៅព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នៅក្នុងសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនោះលោក អ៊ុំ រាត្រីបានមានប្រសាសន៍ ថាការផ្ទុះរីករាលដាលជម្ងឺ covid. 19កន្លងមករដ្ឋាភិបាល កម្ពុជាបានបង្កើតគណៈ កម្មាធិការប្រយុទ្ធ នឹងជម្ងឺកូវីដ.១៩ យ៉ាងខ្លាំងបានបង្កើត ទីតាំងមណ្ឌល ចត្តាឡីស័កនៅតាម សហគមន៍ និង នៅតាមច្រកអន្តរជាតិ ដើម្បីពិនិត្យសុខ ភាពពលករឆ្លងដែន មកពីស្រុកថៃឲ្យពាក់ម៉ាស់ រករោគសញ្ញា និងធ្វើការស្កេន កំដៅជាដើម។

ក្នុងនោះលោក អ៊ុំ រាត្រី បានផ្តោតសំខាន់ លើបញ្ហាពលករ ចំណាកស្រុកក្រោយ ពីវិញក្រឡប់ពីប្រទេស ថៃមកស្រុកកំណើត វិញរហូតដល់ថ្ងៃនេះ ពលករភាគច្រើនគ្មាន ការងារធ្វើមានជីវភាព ខ្វះខាតក្នុងការចិញ្ចឹម ជីវិតសព្វថ្ងៃរាជរដ្ឋាភិ បាលកំពុងយកចិត្តទុក ដាក់ឲ្យប្រជាពលករ ទាំងអស់ងាកមកដាំ បន្លែ ចិញ្ចឹមសត្វ នៅតាមសហគមន៍ វិញដើម្បីបាន កំរ៉ៃចិញ្ចឹមជីវិតបន្ត។

ក្នុងកិច្ចប្រជុំនោះ ដែរលោកស្រីជូប៊ុន អេងបានមានប្រសាសន៍ ថាគោលបំណងនៃ កិច្ចប្រជុំនេះគឺចង់ សិក្សាស្វែងយល់ អំពីស្ថានភាពលំហូរ ពលករឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែង រកដំណោះស្រាយដោយ របៀបយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងភាព រងគ្រោះរបស់ពលករ និងពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាពល្អ ជាងមុនផងដែរ។

លោកស្រីជូប៊ុនអេង បានបន្តថាបញ្ហាជួញ ដូរមនុស្សនេះជាប្រធានបទ ដ៏សំខាន់ក្នុងការពិភាគ្សា និងរកគនឹ្លះដោះ ស្រាយព្រោះវាធ្វើឲ្យ មានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់ មនុស្សនិងធ្វើឲ្យមានការប្រែប្រួល នៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយ យ៉ាងធ្ងន់ធ្ងរទៀតផង។

លោកស្រីបាន បន្តទៀតថាបច្ចុប្បន្ន ពលករចំណាកស្រុក ឆ្លងកាត់ព្រំដែនឬ ទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារ ធ្វើនៅក្រៅប្រទេស បានកើនឡើងគួរឲ្យកត់ សំគាល់ជាពិសេសការ ចេញតាមច្រករបៀង មិនស្របច្បាប់និងតាម វិធីស្របច្បាប់នានា ដែលមិនធានាដល់ សុវត្តិភាពក្នុងការស្នាក់ នៅឡើយ។

ហើយក្នុងចំណោម ជនជាតិខ្មែរជួយសង្គ្រោះ នៅក្នុងប្រទេសផ្សេងៗ បានរកឃើញថាជន រងគ្រោះទាំងអស់នោះ ជួបប្រទះនៅបញ្ហា អំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហឹង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។

លោកស្រីបានបញ្ជាក់ ទៀតថាលោកសុំឲ្យ មន្ត្រីសមិត្ថកិច្ចទាំង អស់ត្រូវចុះឃ្លាំមើល រាល់សកម្មភាពជន ខិលខូចដែលជា មេខ្យល់នៅក្នុងតំបន់ ដែលមានការសង្ស័យ។

បន្តអប់រំផ្សព្វផ្សាយ ដល់ពលករឲ្យកាន់ តែទូលំទូលាយដើម្បី ឲ្យពលករទាំងអស់ងាក មករកការងារធ្វើ នៅក្នុងស្រុកខ្មែរ វិញវាល្អប្រសើរជាង៕