នគរបាលក្រុង សិរីសោភ័ណ ចុះបង្រ្កាបទីតាំងផ្ទះ ជួសជុលម៉ូតូ១កន្លែង ឃាត់ខ្លួនជនសង្ស័យ ១នាក់ដកហូតកាំភ្លើងខ្លី ១ដើមនិងថ្នាំញៀន១ចំនួន

(ខេត្តបន្ទាយមានជ័យ)៖ នគរបាលក្រុង សិរីសោភ័ណ១ក្រុម ដឹកនាំដោយ លោកវរសេនីយ៍ទោ កាន់ សៀង អធិការនគរបាលរង ទទួលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ បាលក្រុងសិរីសោភ័ណបានចុះបង្រ្កាប ទីតាំងជាងជួសជុល ម៉ូតូ១កន្លែងឃាត់ខ្លួន ជនសង្ស័យបាន១នាក់ ដកហូតកាំភ្លើងខ្លីបាន១ ដើមនិងថ្នាំញៀន១ចំនួន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១បញ្ជូន ទៅស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ទោ កាន់ សៀងបានប្រាប់ អ្នកយកព័ត៍មាន ឲ្យដឹងថា ក្រោយពីទទួល បានព័ត៌មានពី ប្រជាពលរដ្ឋនិង អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន ក្រុងសិរីសោភ័ណដឹក នាំផ្ទាល់ដោយលោក វរសេនីយ៍ឯកស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណបាន ចុះទៅដល់កន្លែង ជួសជុលម៉ូតូ១កន្លែង នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ មាន១ឈ្មោះ ឃុំ រតនៈគឹមហុង ភេទប្រុសអាយុ ២៣ឆ្នាំជាម្ចាស់កន្លែង ជួសជុលម៉ូតូនិងជា កន្លែងផ្តល់ឲ្យក្រុម ក្មេងជក់ថ្នាំញៀន ២ឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ភេទប្រុស អាយុ ២៣ឆ្នាំជា អ្នកជក់គ្រឿងញៀន អ្នកទាំង២នាក់ នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

ក្នុងនោះសមត្ថកិច្ច បានធ្វើការឆែកឆេរ កន្លែងជួសជុលម៉ូតូ ឃើញវត្ថុតាងរួមមាន ១-ម្ស៉ៅក្រាមសថ្លា ចំនួន០៤កូនថង់តូច, ២-គម្របដបកែច្នៃ សម្រាប់ជក់ គ្រឿងញៀនចំនួន ០៤,៣-ដបកែច្នៃសម្រាប់ជក់ គ្រឿងញៀនចំនួន ០២, ៤-បំពង់ប៊ឺតមួយចំនួន, ៥-ដែកកេះចំនួន០៥, ៦-បំពង់កែវទាម៉ូម៉ែត្រ ចំនួន០១,៧-សំបកថង់ថ្មី សម្រាប់ច្រក ថ្នាំញៀនមួយចំនួន, ៨-ទូរស័ព្វចំនួន០១គ្រឿង, ៩-កាំភ្លើងខ្លីម៉ាករ៉ូឡូ ចំនួន០១ដើម គ្រប់ចំនួន១៨គ្រាប់ (សំបកគ្រាប់ចំនួន០១) ,១០-បង់កាំភ្លើងខ្លី K៥៩ចំនួន០១ ,១១-គ្រាបកាំភ្លើងខ្លីK ៥៩ចំនួន០២គ្រាប់ (សំបកគ្រាប់ចំនួន០១) ។

លោកវរសេនីយ៍ទោកាន់ សៀង បានបញ្ជាក់បន្ថែម ថាឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ត្រូវបានព្រះរាជអាជ្ញា  អនុញាតិឲ្យអាណាព្យា បាលយកទៅអប់រំកែ ប្រែនៅមណ្ឌលសុខ ភាពសហគមន៍ តាមការស្នើសុំនិងធានា របស់អាណាព្យាបាល។ ចំណែកឈ្មោះឃុំ រតនៈគឹមហុង និងវត្ថុតាងត្រូវបាន បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតា មនិតិវិធីច្បាប់៕