ជំនន់ទឹកភ្លៀងចាប់ផ្ដើម វាយលុកស្រុកម៉ាឡៃ លិចផ្ទះប្រជាពលរដ្ឋជា ច្រើនគ្រួសារកម្លាំង កងទ័ពកំពុងចុះ ជួយសង្គ្រោះយកទៅ ដាក់ទីទួលសុវត្ថិភាព

(ខេត្តបន្ទាយមានជ័យ)៖ ភ្លៀងផងទឹកជំនន់ហូរ ធ្លាក់មកពីស្រុកថៃផង ធ្វើឲ្យទឹកជំនន់ ចាប់ផ្ដើមវាយលុក ស្រុកម៉ាឡៃលិចផ្ទះ ប្រជាពលរដ្ឋជាច្រើន គ្រួសារកម្លាំងកងទ័ព ទាំង៣កំពុងចុះជួយ សង្គ្រោះយកទៅ ដាក់ទីទួលសុវត្ថិភាព នៅវេលាម៉ោង ៨យប់ថ្ងៃ ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១។

ក្រោយពីទឹកលិចផ្ទះ ប្រជាពលរដ្ឋជាច្រើន គ្រួសារនោះលោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹក រងបន្ទាយមានជ័យបាន ដឹមនាំកម្លាំង១ក្រុម ចុះជួយជញ្ជូនសម្ភារ: ប្រជាពលរដ្ឋដែលរង គ្រោះរងដោយ ជំនន់ទឹកភ្លៀង រកទីទួលសុវត្ថិភាព ចំនួន៥ គ្រួសារ នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ទឹកជំនន់ទឹកភ្លៀង ហូរធ្លាក់មកពីប្រទេស ថៃធ្វើឲ្យផ្ទះប្រជាពលរដ្ឋ រស់នៅភូមិថ្មីជាច្រើន គ្រួសាររងគ្រោះ លោកបានដឹកនាំកម្លាំង ១ក្រុមសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរធ្លាក់ មកពីប្រទេសថៃយក ទៅដាក់ទីទួលដោយ សុវត្ថិភាពអស់ហើយ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាកម្លាំង អង្គភាពទាំងបី មានយោធា អាវុធហត្ថ និងនគរបាលមានភារ កិច្ចបន្ថែមពីការងារស្នូល គឺជួយដល់ការងារសង្គម ដូចជាចុះជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារ គ្រោះធម្មជាតិផ្សេងៗ មានជំនន់ទឹកភ្លៀង ជាដើម។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តថាទន្ទឹមនិងធ្វើកិច្ច ការងារការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ កងកម្លាំងត្រូវធ្វើកិច្ច ការងារសង្គមឲ្យ បានច្រើនផងដែរ ។

ក្នុងនោះលោក ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ពេលមាន ទឹកជំនន់សូមបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ឡើងដោយយថាហេតុ និងត្រៀមរកទីទួល សុវត្ថិភាពសម្រាប់ជម្លៀស ប្រជាពលរដ្ឋដែលងាយ រងគ្រោះជាដើមផងដែរ៕