បង្គោលឈើតភ្លើងដួល ទៅលើមាត់ទឹកបុរស ម្នាក់ទៅលើកបណ្តាល ឲ្យចរន្តអគ្គីសនីឆក់ ស្លាប់ព្រោះខ្សែ ភ្លើងដាច់២កន្លែង

(ខេត្តបន្ទាយមានជ័យ)៖ បង្គោលឈើតខ្សែភ្លើង ដួលទៅលើមាត់ទឹក បុរសម្នាក់ទៅលើក បណ្តាលឲ្យចរន្ត អគ្គីសនីឆក់ស្លាប់ ព្រោះខ្សែភ្លើងដាច់២កន្លែង។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវលំខាង កើតវិមានស្បូវ ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលក្រុង សិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាជនរងគ្រោះឈ្មោះ ឈុន ចាក់ដេត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចក សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ។

នគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឲ្យដឹង បន្តទៀតថា បើតាមការបំភ្លឺពីឈ្មោះ ហឹម ស៊ីថា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ បានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ បានស្លៀកតែក្រម៉ា មិនបានពាក់អាវ ទៅលើកបង្គោល សសរឈើទល់ខ្សែរភ្លើង ដួលជាប់និងមាត់ទឹក ចំងាយពីរបងដី ខាងមុខផ្ទះប្រហែល១០ម៉ែត្រ ចុះក្នុងទឹកប្រឡាយ ហើយទាញខ្សែរ ភ្លើងក៏ឆក់តែម្តង ពេលនោះប្រពន្ធ បានលោតទៅជួយ និងហៅអ្នកភូមិក្បែរ នោះមកជួយទាញយក គាត់មកលើគោកនិង ដឹកទៅសង្រ្គោះនៅមន្ទីរ ពេទ្យបង្អែក ក្រុងសិរីសោភ័ណ ពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យនិងប្រាប់ ថាប្តីរបស់ខ្ញុំបាន ស្លាប់ទៅហើយ ។

បើតាមការពិនិត្យ មើលខ្សែភ្លើងម្ខាង បានដាច់ជ័រដែលស្រោប ចេញខ្សែលួស ចំនួន២កន្លែង ហើយក្នុងពេល គាត់ចុះទៅលើកសសរបង្គោលខ្សែភ្លើងនោះ មិនបានទៅបិទគុបភ្លើងទេ។តាមការស្រាវជ្រាវជុំវិញ កន្លែងកើតហេតុមាន នគរបាលជំនាញ កោសល្យវិច្ឆ័យ  លោកមេប៉ុស្ដិ៍ លោកមេភូមិ ព្រមទាំងបងប្អូន ក្រុមគ្រួសារសព បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយ សារឆក់ខ្សែភ្លើង ពិតប្រាកដមែន។ ក្រោយពិនិត្យ រួចបានប្រគល់អោយ ឲ្យទៅក្រុមគ្រួសារចាត់ ចែងធ្វើ បុណ្យតាមប្រពៃ៕