ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ នៃអនុគណៈ កម្មាធិការវិនិ យោគខេត្ត ដើម្បីពិនិត្យសម្រេច លើសំណើសុំបង្កើត រោងចក្រផលិតទឹកស្អាត របស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) ឯ.ក 

(ខេត្តកំពត)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ នៃអនុគណៈកម្មាធិការវិនិយោគ ខេត្ត ដើម្បីពិនិត្យសម្រេច លើសំណើសុំ បង្កើតរោងចក្រ ផលិតទឹកស្អាត របស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយមានការ អញ្ជើញចូលរួម លោកជំទាវអភិបាលរង ខេត្តទទួលបន្ទុកការងារវិនិយោគ លោក លោកស្រី ប្រធានមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ស្ថិតក្នុងគណៈកម្មាធិការវិនិយោគខេត្ត និងតំណាងក្រុមហ៊ុន សរុប ២០ នាក់។

ការវិនិយោគផ្នែក ផ្គត់ផ្គង់ទឹកស្អាតនេះ មានសារសំខាន់ សម្រាប់ក្រុងកំពតនា ពេលបច្ចុប្បន្ន ដែលកំពុងខ្វះខាតទឹកស្អាត ផ្គត់ផ្គង់ដល់បងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) ឯ.ក មានអាសយដ្ឋាន ក្រុមហ៊ុន មានទុនវិនិយោគ សរុបចំនួន ១,៣លានដុល្លារ សហរដ្ឋអាមេរិក និងបានដាក់ចុះ បញ្ជី១លានដុល្លារសហរដ្ឋអាមេរិក។ រោងចក្រទឹកស្អាតនេះមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៥០០០ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ផ្តល់ការងារជូនប្រជាពលរដ្ឋសរុបចំនួន ៥៤នាក់ នៅក្នុងឆ្នាំដំបូងក្រុមហ៊ុនគ្រោងនឹងផលិតទឹកស្អាតឲ្យបាន ២លានម៉ែត្រត្រីគុណ ហើយទីផ្សារសំខាន់ របស់ក្រុហ៊ុននេះគឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការវិ និយោគខេត្ត បានធ្វើការឯកភាព និងគាំទ្រទាំងស្រុង លើសំណើសុំបង្កើត រោងចក្រផលិតទឹកស្អាត របស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) ឯ.ក នេះ និងស្នើសុំលេខា ធិការដ្ឋានគណៈកម្មាធិការ វិនិយោគខេត្តរៀបចំឯក សារពាក់ព័ន្ធ ដើម្បីពន្លឿនការ សាងសង់រោងចក្រ របស់ក្រុមហ៊ុន ក្នុងការផ្គត់ផ្គង់ទឹក ស្អាតជូនប្រជាពលរដ្ឋ ប្រើប្រាស់បានឆាប់រហ័ស៕ ដោយលោក សេង ណារិទ្ធ