បុរសម្នាក់បើកគោយន្តធ្លាក់ គ្រឡុករេចង្កូតធ្លាក់ ទឹកប្រឡាយបណ្តាល ឲ្យស្លាប់ចំណែកកូន៧ ឆ្នាំរងរបួសក្បាលដេរ៥ធ្នេរ

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បើកគោយន្ត ធ្លាក់គ្រឡុកស្រាប់រេ ចង្កូតធ្លាក់ទៅធ្លាក់ទឹក ប្រឡាយបណ្តាលឲ្យ ស្លាប់ចំណែកកូន ៧ឆ្នាំម្នាក់បាន រងរបួសក្បាលដេរ៥ធ្នេរ។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង៥និង ៥នាទីល្ងាចថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុច លូត្រពាំងប្រហុងខាងលិច មណ្ឌលសុភាព ឃុំស្ពានស្រែងចម្ងាយ ប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះអ្នក បើកគោយន្ត ឈ្មោះ តោន សឿន ភេទប្រុស  អាយុ៣៦ឆ្នាំ រស់នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែកកូនរួមដំណើរឈ្មោះសៀ ប៊ុនលាង ភេទប្រុស អាយុ៧ឆ្នាំ របួសបែកចិញ្ចើមដេរ៥ថ្នេរ ។

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងបន្តទៀតថាមុន ពេលកើតហេតុជនរងគ្រោះ បានបើកគោយន្តកន្ត្រៃ នាំកូនប្រុស ទៅច្រូតស្មៅឲ្យគោស៊ី ពេលត្រឡប់មកវិញ ជិតដល់ផ្ទះហើយស្រាប់ តែមេឃបានធ្លាក់ភ្លៀង យ៉ាងខ្លាំងពេលនោះ ជនរងគ្រោះបានព្យា យាមបង្កើនល្បឿន គោយន្តឲ្យលឿន ដើម្បីឆាប់ដល់ផ្ទះ ពេលមកដល់ចំណុច កើតហេតុស្រាប់តែ គោយន្តធ្លាក់គ្រឡុក បណ្តាលឲ្យដៃគោយន្ត បោកបុកចំដើមទ្រូង ហើយរេចង្កូតធ្លាក់ចូល ទឹកប្រឡាយស្លាប់ ចំណែកកូនរងរបួស បើកចិញ្ចើមដេរចំនួន៥ថ្នេរ។សព ត្រូវបានប្រគល់ជូន ក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕