រដ្ឋបាលក្រុងប៉ោយប៉ែត ចុះណែនាំដល់ម្ចាស់ ស្តង់ត្រីត្រូវសំអាតបរិស្ថាន អនាម័យបំបាត់ក្លិនស្អុយ និងវិធានការទប់ ស្កាត់ការរីករាល ដាលជំងឺកូវីត១៩

(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០ បានចុះណែនាំដល់ម្ចាស់ អាជីវករ កម្មករ ស្តង់ត្រីត្រូវសំអាតបរិស្ថាន អនាម័យបំបាត់ក្លិនស្អុយ និងចែកម៉ាសដើម្បី ចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីត១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងធ្វើឲ្យក្រុងមាន អនាម័យបរិស្ថានល្អ ចៀសវាងការរិៈគន់ពី សំណាក់ប្រជាពលរដ្ឋ រស់នៅក្បែរខាង និងធ្វើដំណើរ។

ប្រតិបត្តិការចុះ អប់រំណែនាំនេះ ដឹកនាំដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ ភូមិ រួមទាំងកម្លាំង នគរបាលផ្នែក ចរាចរណ៍ជាច្រើននាក់ ណែនាំដល់ទីតាំង ស្តង់ត្រីចំនួន៦កន្លែងនៅក្នុ ងភូមិសាស្ត្រក្រុង ប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ដោយមានការណែនាំ ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ក៏ដូចជាវិធានការរបស់ ក្រសួងសុខាភិបាល រដ្ឋបាលក្រុងប៉ោយប៉ែត បានចុះអប់រំណែនាំ តម្រូវម្ចាស់ស្តង់  ថៅកែត្រី ធ្វើកិច្ចសន្យា ទទួលយកនូវវិធានការ ចំនួនបួន ទី១, ត្រូវសំអាត បរិស្ថានអនាម័យបំបាត់ ក្លិនស្អុយដែលធ្វើឲ្យប៉ះ ពាល់ដល់ការរស់នៅ អ្នកជិតខាង, ទី២. កម្មករ និងអាជីវករ ត្រូវធ្វើអនាម័យ បាញ់អាល់កុល ពាក់ម៉ាស, ទី៣.ត្រូវរក្សាគម្លាតពីគ្នាតាម ការណែនាំរបស់ ក្រសួងសុខាភិបាល និងទី៤. មិនត្រូវចតរថយន្តតូចធំនៅ លើផ្លូវដែលធ្វើឲ្យកកស្ទះ ចរាចរណ៍។

លោកអភិបាលបញ្ជាក់ថា បើស្តង់ត្រីណាមួយមិន ធ្វើតាមការណែនាំរបស់ រដ្ឋបាលក្រុងនោះទេ និងមានវិធានការ បិតអាជីវកម្មស្តង់ ត្រីនោះតែម្តង។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ដើម្បីឲ្យវិធានការ ណែនាំរបស់រដ្ឋបាល ក្រុងប៉ោយប៉ែត មានប្រសិទ្ធភាព ទាក់ទងនិងបញ្ហា សណ្តាប់ធ្នាប់ចរាចរណ៍ លោកនិង ចាត់ឲ្យកម្លាំងជំនាញ សណ្តាប់ធ្នាប់ចរាចរណ៍ ចុះរៀបចំឲ្យបានល្អប្រសើរ៕