សមត្ថកិច្ចឃាត់ខ្លួនឪពុក ចាប់រំលោភកូន បង្កើតអាយុ១០ឆ្នាំ នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចឃាត់ខ្លួនឪពុក បង្កើតចាប់រំលោភកូន ខ្លួនឯងអាយុត្រឹម១០ឆ្នាំ បានសម្រេចពីរ ដងត្រូវប្រពន្ធតាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ ខ្លួនបញ្ជូនទៅកាន់សាលាដំបូង ខេត្តចាត់ការបន្តច្បាប់នៅ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការ ជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមាន ជ័យបានឲ្យដឹងថា ជនសង្ស័យ ជាឪពុក មាន ឈ្មោះ ម៉ៅ សុវណ្ណ (កយ) អាយុ៤៤ឆ្នាំ មុខរបកម្មករ  រស់នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ចំណែកក្មេងស្រី រងគ្រោះជា កូនបង្កើត ឈ្មោះ ក.ស.ត្រ អាយុ១០ឆ្នាំ ជាកូនទី០៣ ក្នុងចំណោមបងប្អូន០៣នាក់ ប្រុស០២នាក់។

លោកបញ្ចាក់ថា នៅវេលា ម៉ោង១១យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះម៉ៅ សុវណ្ណ ជាឪពុក បានចាប់កូនស្រី របស់ខ្លួនរំលោភ ខណៈពេលដែល ក្មេងរងគ្រោះកំពុងដេក ជាមួយម្តាយពេលនោះ ត្រូវស្ត្រី  ជាប្រពន្ធភ្ញាក់ទាន់ ក៏ស្រែកឆោឡោ ប្រាប់អ្នកជិតខាង និងប្តឹងសមត្ថកិច្ច ជួយអន្តរាគមន៍ ចាប់ខ្លួនជនប្រព្រឹត្តល្មើស។

ពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់ រំលោភក្មេង ស្រីរងគ្រោះមែន ដោយអះអាងថា នាងមិនមែនជាកូនបង្កើត គឺជាកូនរបស់ ប្រុសសាហាយប្រពន្ធ។

ដោយរំលោភក្មេងស្រី រងគ្រោះបានចំនួន០២ដង លើកចុងក្រោយ ប្រពន្ធភ្ញាក់ទាន់ ប្តឹងនគរបាល ឲ្យចាប់ខ្លួនតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ដោយផ្អែកលើបណ្តឹង ស្រ្តីជាម្តាយក្មេងរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ កម្លាំងការិយាល័យជំនាញ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តចាត់ការ បន្តតាមច្បាប់៕