ជាងជួសជុលរថយន្ត ម្នាក់ស្លាប់ភ្លាមឆក់ ពេលដែលកំពុងជួសជុល រថយន្ត ឆ្លងចរន្តភ្លើងសាកអាគុយ

(ខេត្តបន្ទាយមានជ័យ)៖ ជាងជួសជុលរថយន្តម្នាក់ ស្លាប់ភ្លាមពេលដែលកំពុង ជួសជុលរថយន្តបណ្តាល ឲ្យឆ្លងចរន្តឆក់ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះ របស់ឈ្មោះ ខៀវ គីណាល់ភេទ ប្រុសអាយុ៤០ឆ្នាំ និងជាម្ចាស់រថយន្ត រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរអំបិល បានឲ្យដឹងថា ជនរងគ្រោះជាជាង ជួសជុលរថយន្ត ឈ្មោះ ឃុត ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរអំបិល បានបញ្ជាក់ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ ខៀវ គីណាល់ បានហៅជាងជួសជុល រថយន្តមួយនាក់ ទៅផ្ទះស្រប ពេលនោះអាគុយ រថយន្តកំពុងតខ្សែភ្លើង ចូលអាំងវិជទ័រដើម្បី សាកអាគុយនៅលើរថយន្ត ចំនួន២គ្រឿងជាងជួសជុល និងម្ចាស់រថយន្ត បានចូលទៅក្រោម រថយន្តទាំង២នាក់ ដើម្បីចាប់ដាក់ គ្រឿងបន្លាស់រថយន្ត នៅពេលកំពុងចាប់ គ្រឿងបន្លាស់ចូលនោះ ស្រាប់តែចរន្តបណ្តាល ឲ្យឆ្លងឆក់ជនរងគ្រោះ ឈ្មោះឃុត ចាន់រ៉ា ម្ចាស់រថយន្តបាន ព្យាយាមដឹកទៅ ជួសង្រ្គោះនៅមន្ទីរពេទ្យដែរ  ប៉ុន្តែជាអកុលសជន រងគ្រោះបានដាច់ខ្សល់ស្លាប់ បាត់ទៅហើយ។

លោកនាយប៉ុស្តិ៍បាន បញ្ជាក់បន្ថែមថានៅ កន្លែងកើតហេតុ ពិនិត្យឃើញមានខ្សែភ្លើង តភ្ជាប់អាំងវិចទ័រ ទៅសាកអាគុយ ចំនួន២គ្រឿង ជាប់នឹងរថយន្ត។

តាមការត្រួតពិនិត្យលើ ដងខ្លួនជនរងគ្រោះពុំមាន ស្លាកស្នាមអ្វីទាក់ទងនឹង ករណីឃាតកម្មនោះទេ ការស្លាប់នេះសង្ស័យ បណ្តាលមកពីឆ្លងចរន្តអគ្គី តសាកអាគុយទៅតួរថយន្ត ។

សពក្រោយពីសមង្ថកិច្ច ធ្វើការសន្និដ្ឋានរួចបាន ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយ៨៩