ប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន ១០០គ្រួសារ នៅស្រុកទឹកឈូ និងក្រុងកំពត បានទទួលអំណោយ កាកបាទក្រហម កម្ពុជាខេត្តកំពត

(ខេត្តកំពត)៖ លោក ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្តកំពត បានអញ្ជើញចែកអំណោយ កាកបាទក្រហមជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ នៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពតចំនួន ១០០គ្រួសារ នាថ្ងៃទី​ ២៨ ខែ​ ធ្នូ​ ឆ្នាំ២០២០​ នៅសាលាស្រុកទឹកឈូ ដោយមានការ អញ្ជើញចូលរួម​មាន លោក លោកស្រីសមាជិក គណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​ សរុប ១២៥នាក់។

ថ្លែងនៅក្នុងពិធីនោះ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ ពីសុខទុក្ខ និងមានការដោះ ស្រាយបញ្ហា ប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះ ស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា បើទោះបីអំណោយដែល បានចែកជូនប្រជាពលរដ្ឋ នាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ សម្រាលការលំបាក ខ្វះខាតរបស់បងប្អូន បានកមួយគ្រាផងដែរ។

ជាមួយនេះ លោក ក៏បានក្រើនរំលឹកអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការ ប្រុងប្រយ័ត្ន យកចិត្តទុក ដាក់ឲ្យបានខ្ពស់ បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំ របស់ក្រសួងសុខាភិ បាលឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយកាកបាទ ក្រហមចែកជូនប្រជាពល រដ្ឋងាយរងគ្រោះ ចំនួន១០០គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន​ អង្ករ ២៥kg  មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូន ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម កងកម្លាងទាំងបី ៣៤នាក់ សរុប ចំនួន៥០ម៉ឺនរៀល៕ ដោយលោក សេង ណារិទ្ធ