ដំណាំប៉ិគក់នៅ ខេត្តស្ទឹងត្រែង មានទិន្នផលខ្ពស់ និងមានហាងឆេង ល្អជាងឆ្នាំមុន!

(ខេត្តស្ទឹងត្រែង)៖ ប្រជាកសិកររស់នៅក្នុង ភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង ដែលប្រកបរបរដាំ ដំណាំប៉ិគក់មានការ រីករាយសប្បាយចិត្ត ដោយដំណាំប៉ិគួកក្នុង ឆ្នាំនេះវាឲ្យផលល្អ ហើយចំពោះទីផ្សារ វិញក៏មានហាងឆេង ល្អជាងឆ្នាំមុនដែរ ពិសេសនោះគឺ ដំណាំប៉ិគក់នេះបានជួយ ទ្រទ្រង់ជីវភាពគ្រួសារ ពួកគាត់បានល្អប្រសើរ។

ប្រជាកសិករប្រកបរបរ ដាំដំណាំប៉ិគក់ អ្នកស្រី  ឈិន លៀង បានអោយដឹង នៅរសៀលថ្ងៃទី២៩ ខែធ្នូ២០២០នេះថា គាត់ប្រកបមុខរបរ ដាំប៉ិគក់នេះរយៈពេល ប្រមាណជាង១០ឆ្នាំ មកហើយ ដោយឃើញ ថាប៉ិគក់នេះ វាងាយដាំផលក៏ល្អ បើទោះបីប៉ិគក់ធ្លាក់ថ្លៃ ថោកយ៉ាងណាក៏មាន ទីផ្សារទទួលទិញដែរ  គ្រាន់តែថោកនិងថ្លៃតែប៉ុណ្ណោះ ។

អ្នកស្រី ឈិន លៀង បានបន្តទៀតថា ឆ្នាំនេះតម្លៃប៉ិគក់ក្នុងមួយ គីឡូក្រាមលក់បានពី ៧០០រៀលទៅ១០០០រៀល។ បើប្រៀបធៀបទៅនិងឆ្នាំមុន ប៉ិគក់ក្នុងមួយគីឡូក្រាម លក់បានតែត ម្លៃ៥០០ទៅ៦០០រៀលប៉ុណ្ណោះ។ ប៉ិគក់ឆ្នាំនេះមានតម្លៃ សរម្យដែលអាចជួយឲ្យ ជីវភាពក្រុមសារបានធូរធារ ល្អប្រសើរឡើងជាងមុន ។

អ្នកស្រីបន្ថែមទៀតថា ដើម្បីទទួលបាននិន្នផលខ្ពស់ ត្រូវការជ្រើសរើសរក ពូជណាដែលល្អ ហើយទុក ពូជដោយខ្លួនឯង មុននិងដាំត្រូវភ្ជួរាស់ ដីពីរទៅបីដង, ហាលដីចោល មួយសប្តាហ៍ ឲ្យបានស្អាតល្អ ហើយលើកជារង ទើបដាក់គ្រាប់ដាំ រួចដាក់ជីធម្មជាតិ ជីលាមកគោ ថែទាំស្រោចទឹក ជ្រុំគល់ដកស្មៅ  និងកាត់ត្រួយខ្ចីៗ ចោលចំនួនពីរបីដង, ដើម្បីអោយមើមវា ឆាប់ធំបានល្អ ថែទាំរយៈពេលបីខែចាប់ ប្រមូលផលបានហើយ  ។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី បានបញ្ចាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់សាមគ្គីនេះ មានប្រមាណ១.៤០០គ្រួសារ។

ហើយប្រជាពលរដ្ឋដែល ប្រកបមុខរបរដាំដំណាំ ប៉ិកក់លក់នេះ មានចំនួន២ភូមិ គឺ ភូមិកោះខនឌិន និងភូមិខេ អ្នកប្រកបមុខរបរដាំ ប៉ិគក់លក់នេះប្រមាណ ជាង២០គ្រួសារប៉ុណ្ណោះ ។

លោក បានបន្តទៀតថា អ្នកភូមិភាគច្រើននិយមធ្វើ ស្រែ-ចិញ្ចឹមសត្វ ហើយនិងដាំដំណាំ ដូចជាស្វាយ កែវរមៀត,ស្វាយចន្ទី,ដំឡូងមីជាដើម។

លោកថាប្រជាពលរដ្ឋក្រីក្រ ដែលធ្លាប់តែចំណាក់ ស្រុកទៅប្រទេសជិ តខាងកន្លងទៅ បន្ទាប់ពីមានបញ្ហា ជំងឺ-(COViD)-១៩ឥឡូវនេះ ពុំមានអ្នកចំណាក ស្រុកទៀតទេ៕ ដោយលោក ឡុង កាន់សំនៀង