កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងឃាត់ ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់នៅពេលចុះ អនុវត្តដីកា របស់តុលាការ!

(ខេត្តស្ទឹងត្រែង)៖ យុវជនខ្មែរឥស្លាម២នាក់ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនបន្ទាប់ពីយុវជន ទាំង២នាក់បានរារាំង មន្រ្តីរាជការសាធារណៈ និងបង្ករបួសស្នាមលើ មន្ត្រីអនុវត្តច្បាប់ ព្រមទាំងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ នៅខណៈពេលកម្លាំង អាវុធហត្ថបានចុះអនុវត្ត សាលដីការលើ ស្រ្តីម្នាក់ជាម្តាយលើ ករណីធ្វើឲ្យខូចខាត ដោយចេតនាមានស្ថាន ទម្ងន់ទោសនិងធ្វើឲ្យ បាត់ជំនឿលើសេចក្តី សម្រេចរបស់ តុលាការខេត្ត។

ការចុះអនុវត្តដីការ ខាងលើនោះបាន ប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ស្ថិតនៅក្បែរ ផ្លូវជាតិលេខ៧អាក្នុង ភូមិអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយ ដឹងថាយោងតាមដីកា បង្គាប់ឲ្យនាំខ្លួន របស់លោកស្រី សាយ ស្រីល័ក្ខ ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តស្ទឹងត្រែង ដីការបង្គាប់អោយនាំ ខ្លួនស្ត្រីម្នាក់ឈ្មោះក្រឹម អៃសះ ភេទស្រីអាយុ៤៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កសិករ មានទីកន្លែងកំណើត ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងខេត្តក្រចេះ។

លោកថានៅពេលចុះ ឃាត់ខ្លួនស្រ្តីខាងលើក៏ ស្រាប់តែមានកូនប្រុស ចំនួន០២នាក់របស់ ស្រ្តីនោះមករារាំង ទើបសមត្ថកិច្ចឈាន ដល់ការឃាត់ខ្លួនកូន ទាំង២បន្ថែមទៀត ០១ ឈ្មោះហៀត អាមីន ភេទប្រុសអាយុ៣៦ ឆ្នាំកាន់ប័ណ្ណសារព័ត៌មាន អង្គភាពរក្សាសន្តិភាព ទី០២ឈ្មោះ ហៀត ណាអ៊ីន ភេទប្រុសអាយុ៣២ឆ្នាំ អ្នកទាំង២រស់នៅ ភូមិកើតហេតុខាងលើ។

ក្រោយការឃាត់ខ្លួនមន្ត្រី អនុវត្តច្បាប់បានបញ្ចូន ជនសង្ស័យទាំង៣ទៅ កាន់ទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីសាកសួរ។

នៅចំពោះមុខស មត្ថកិច្ចយុវជន០២នាក់ ដែលរារាំងនិងបង្ក របួសស្នាមលើមន្ត្រីអនុវត្ត ច្បាប់នោះកម្លាំងអាវុធហត្ថ បានធ្វើតេស្តទឹកនោម ឃើញថាមានសារធាតុ ញៀនហើយត្រូវឃុំខ្លួន បណ្តោះអាសន្ន នឹងចងក្រង សំណុំរឿងបញ្ចូនទៅ តុលាការចាត់ការ បន្តតាមនិតិវិធីច្បាប់៕ ដោយលោក ឡុង កាន់សំនៀង