ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តស្ទឹងត្រែងបើកកិច្ច ប្រជុំត្រួតពិនិត្យការងារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០

(ខេត្តស្ទឹងត្រែង)៖ ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២០  បានរៀបចំកិច្ចប្រជុំ ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ដើម្បីតាមដាននិង គ្រប់គ្រងករណីជំងឺគ្រុនចាញ់ ឈានឆ្ពោះទៅរកការលុប បំបាត់ករណីជំងឺគ្រុនចាញ់ ស្របតាមទឹសដៅលុប បំបាត់ជំងឺក្នុងឆ្នាំ២០២៥ របស់រាជរដ្ឋា ភិបាលកម្ពុជា។

កិច្ចប្រជុំបានធ្វើឡើងនៅ សាលប្រជុំមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែងក្រោម វត្តមានលោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ និងមានការចូលពី លោក លោកស្រីអភិបាល រងក្រុងស្រុក អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើននាក់។

លោកវេជ្ជ.រិន រ៉ាវុឌ្ឍន៍ ប្រធានការិយាល័យបង្កា និងគ្របគ្រងជំងឺនៃ មន្ទីរសុខាភិបាលខេត្ត ស្ទឹងត្រែងបានឲ្យដឹងថា ស្ថានភាពជំងឺគ្រុនចាញ់ ក្នុងខេត្តស្ទឹងត្រែង រយៈ៣ខែចុងឆ្នាំ២០២០ នេះមានការថយចុះ ជាខ្លាំងបើប្រៀបធៀបរយៈ ពេលដូចគ្នានៅចុងឆ្នាំ២០១៩។

ហើយនេះបង្ហាញពីជោគជ័យ មួយកម្រិតទៀតក្នុងការចូល រួមលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមទឹស ដៅដែលបានកំណត់។

លោកវេជ្ជ.បានរំលឹកថា នៅក្នងអំឡុងរយៈពេល ៣ខែចុង២០១៩ កន្លងមកឃើញថាមាន អត្រាអ្នកកើតជំងឺគ្រុន ចាញ់មានរហូត ដល់៦៩៣ករណី ក្នុងនោះករណីឆ្លងគ្រុនចាញ់ កាចសាហាវមាន១៧៨ករណី ដោយឡែកក្នុងរយៈ ៣ខែចុងឆ្នាំ២០២០ ចាប់ពីខែតុលា ដល់ខែធ្នូ មានករណីកើត ជំងឺគ្រុនចាញ់ធ្លាក់មក នៅត្រឹមតែ១៦៦ករណី និងករណីអ្នកកើត គ្រុនចាញ់កាចសាហាវ​ មានត្រឹមតែ១៥ករណីប៉ុណ្ណោះ។

ឯកឧត្តម ដួង ពៅ  អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារ ពិសេសថ្នាក់ខេត្ត លុបបំបាត់ ជំងឺគ្រុនចាញ់ បានមានប្រសាសន៍ថា ច្រើនឆ្នាំមកនេះការ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ទទួលបានជោគជ័យ គួរឲ្យគត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃ ជំងឺដោយបានធ្វើឲ្យ អត្រាឈឺ និងស្លាប់ដោយសារ ជំងឺគ្រុនចាញ់ធ្លាក់ចុះ។

លោកថាតាមរយៈ លទ្ធផលដែលបានបង្ហាញ ដោយមន្ត្រីជំនាញពីបញ្ហា គ្រុនចាញ់នេះ បង្ហាញឲ្យឃើញ ពីការខិតខំប្រឹងប្រែងរបស់ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលុបបំបាត់ ជំងឺគ្រុនចាញ់ឲ្យទទួល បានជោគជ័យទៅ តាមផែនការដែល បានដាក់ចេញ។

ជាពិសេសរាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សុខាភិបាល ព្រមទាំងមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដ ដើម្បីសម្រេចគោល ដៅនៃការលុបបំបាត់ ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ ជំងឺគ្រុនចាញ់គ្រប់ប្រភេទ មេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥៕ ដោយលោក ឡុង កាន់សំនៀង