មនុស្សពីរនាក់បានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តបុកម៉ូតូ នៅស្រុកទឹកឈូ

(ខេត្តកំពត)៖ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿង បានបណ្តាលឲ្យភាគី ខាងម៉ូតូ២នាក់ ស្លាប់យ៉ាង អណោចអធ័ម ដោយគ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង២០ និង១០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបង្គោល គ.ម លេខ១៤៤-១៤៥ លើដងផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ  ខេត្ត កំពត រវាង រថយន្តនិង ម៉ូតូ២គ្រឿង​ បើកទិសដៅស្រប ពីជើងទៅត្បូង។

ទាក់ទិននឹងករណីគ្រោះ ថ្នាក់ខាងលើសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ករមិន ស្គាល់ម៉ាកអ្នកបើក មិនស្គាល់ឈ្មោះ ព្រោះពេលបុកម៉ូតូ២គ្រឿង រួចហើយក៏បានបើករត់ គេចបាត់ស្រមោល ទាំងយប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ម៉ូតូរងគ្រោះទី១៖ ម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1O- 8937 បើកបររដោយឈ្មោះ ស៊ុន ម៉ាច ភេទប្រុស.អាយុ១៩ឆ្នាំស្លាប់នៅកន្លែង រស់ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត ទិសដៅពីជើងទៅត្បូង។

ក្រោយពីកើតហេតុ សពត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តកំពត និងអ្នករួមដំណើរ ម្នាក់ឈ្មោះខឿន សុខា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅ ធ្វើការបូរីហ្កាស​ ភូមិព្រៃឃ្មុំ  ឃុំព្រៃឃ្មុំស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ បានបញ្ជូនទៅមន្ទី ពេទ្យបង្អែកខេត្តកំពត។

ដោយឡែកម៉ូតូរងគ្រោះទី២៖ ម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AG-3596 អ្នកបើកបរឈ្មោះ កាំង បូរ ភេទប្រុស អាយុ២៧ឆ្នាំស្លាប់នៅ នឹងកន្លែងកើតហេតុ រស់នៅភូមិ មនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ដែលរងការខូច ខាតកម្រិតធ្ងន់ សមត្ថកិច្ចបានយក មករក្សារទុកនៅប៉ុស្ដិ៍រដ្ឋបាល ព្រៃឃ្មុំបណ្តោះអាសន្ន។ ចំណែកសពជនរង គ្រោះទាំង២នាក់ សមត្ថកិច្ចកំពុងទំនាក់ ទំនងទៅសាច់ ញាតិដើម្បីប្រគល់ជូន យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយលោក សេង ណារិទ្ធ