ក្នុងឱកាស​បុណ្យ ឆ្លងឆ្នាំសកល២០២០​ ចូល២០២១​ ខេត្តកែប​ទទួលបាន ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ រាប់ម៉ឺននាក់

(ខេត្តកែប)៖ យោងតាមរបាយការណ៍ ដែលទទួលបានពីរដ្ឋ បាលខេត្តកែប បានឲ្យដឹងថា គិតចាប់ពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រហូតដល់រាត្រីឆ្ល ងឆ្នាំសកល២០២០-២០២១ មានភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា​ សម្រាក​ លម្ហែ​ កម្សាន្ត​នៅខេត្តកែប ចំនួន​ ៥​១.១៦៨នាក់​ និងរថយន្តសរុបចំនួន៦.០២៩គ្រឿង​​​​​។

ចំនួនភ្ញៀវដ៏ច្រើននេះ​ បើប្រៀបធៀបជា មួយកម្លាំងសរុប​ និងទីតាំងកម្សាន្តដែល រដ្ឋបាលខេត្តមាន​បច្ចុប្បន្ន​ វាពិតជាច្រើនលើស លប់ហួសពីការស្មាន។ ដូច្នេះ​ដើម្បីជៀសវាងកុំ ឲ្យមានករណីប្រឈម ណាមួយទាក់ទិន នឹងជំងឺកូវីដ១៩ អាជ្ញាធរខេត្តកែប បានជំរុញដល់មន្ត្រីគ្រប់ ជំនាញត្រួតពិនិត្យ និងធ្វើ ការផ្សព្វផ្សាយនូវវិធានការ ការពារ ទប់ស្កាត់ កុំឲ្យមានការរីករាល ដាលជំងឺកូវីដ១៩ នៅក្នុងតំបន់ទេសចរណ៍ នានាទូទាំងខេត្ត។

របាយការណ៍បាន បញ្ជាក់បន្ថែមទៀតថា ចំណែកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នេះ មានភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិមកលម្ហែ កម្សាន្ត សរុបចំនួន១២.៣៩១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន  ១២.៣៥៤នាក់ ភ្ញៀវអន្តរ ជាតិចំនួន៣៧នាក់ និងមានរថយន្តស រុបចំនួន១.៣៨៧គ្រឿង៕ ដោយលោក សេង ណារិទ្ធ