នៅក្មេងសោះបែក គុំនិតរកស៊ីលក់ថ្នាំញៀន ត្រូវនគរបាល ស្រុកស្វាយចេក បង្រ្កាប ដកហូតបានវត្ថុ តាងថ្នាំញៀន មួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់នៅក្មេងសោះ បែកគុំនិតរកស៊ី លក់ថ្នាំញៀនពេញ ភូមិត្រូវកំលាំង នគរបាលស្រុកស្វាយចេក បង្រ្កាបដកហូតបាន វត្ថុតាងថ្នាំញៀន មួយចំនួន នៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថាការបង្ក្រាប យុវជនលក់ថ្នាំញៀនបានដោយ សារប្រជាពលរដ្ឋបានផ្តល់ ព័ត៌មានលោកបានដឹក នាំកំលាំងចុះដល់ចំណុកអ្នកលក់ នៅចំណុច ផ្ទះ ឈ្មោះ ពក ម្ចាស់ទៅថៃអស់ផ្ទះទុក ចោលឃាត់ខ្លួនបានជន សង្ស័យបានម្នាក់ ឈ្មោះឈឿង សង្វា ភេទ ប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កំលាំងនគរបាលបាន ដកហូតវត្ថុតាងរួមមាន ១ម្សៅក្រាមពណ៏សរថ្លា ចំនួន៤ថង់ ២ទូរស័ព្ទដៃចំនួន១ និងសម្ភារះសំរាប់ប្រើក្នុង ការជក់មួយចំនួនធំ កាំបិត ចុងស្រួច១ដើម  ហើយបាននាំខ្លួនជន សង្ស័យមកកាន់ អធិការដ្ឋាននគរបាល ស្រុកដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលក់ ថ្នាំញៀននៅក្នុងភូមិ ទៅឲ្យក្មេងៗប្រាកដមែន។

ផ្អែកតាមចម្លើយ សារភាពនិងមានវត្ថុតាង ជាក់ស្តែងជនសង្ស័យ ឈ្មោះឈឿសង្វារ កម្លាំងជំណាញ ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ បាលស្រុកស្វចេក រៀបចំសំណុំរឿងបញ្ជូន ខ្លួនមកស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្ត ហើយបន្តបញ្ជូនទៅ តុលាការដើម្បីដាក់ ទោសទៅតាមច្បាប់៕ ដោយ៨៩