ខេត្តបន្ទាយមានជ័យ មានការដេញថ្លៃភាស៊ី គ្រប់ប្រភេទអាជីវកម្ម សម្រាប់ឆ្នាំ២០២១

(ខេត្តបន្ទាយមានជ័យ)៖ នៅខេត្តបន្ទាយមានជ័យ ដំណើរការនិតិវិធី នៃការដេញថ្លៃភាស៊ី គ្រប់ប្រភេទ អាជីវកម្មសម្រាប់ឆ្នាំ២០២១ បានធ្វើឡើងជាប្រក្រតី ដូចរាល់ឆ្នាំ តែពិបាករកអ្នកចូល រួមដេញថ្លៃលើភាស៊ី ផ្សាររបស់រដ្ឋព្រោះ ចំនួនទឹកប្រាក់មានតិច តួចនេះបើយោងកិច្ច ប្រជុំដេញថ្លៃភាស៊ីគ្រប់ប្រភេទ អាជីវកម្មសម្រាប់ឆ្នាំ ២០២១ កាលពីថ្ងៃទី ២៨ខែធ្នូឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលដឹកនាំ ដោយលោកបឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្តនិង ជាប្រធានគណៈកម្មការដេញ ថ្លៃភាស៊ីគ្រប់ប្រភេទ អាជីវកម្មខេត្ត លោកខេង សួ តំណាង ក្រសួងហិរញ្ញវត្ថុ លោកយុត ស្វីនី ប្រធានរតនាគារ ខេត្តមន្ត្រីមកពីទីចាត់ការ ហិរញ្ញវត្ថុរដ្ឋបាលខេត្ត អភិបាលរង ស្រុក ក្រុង និងអាជីវករដេញថ្លៃ ។

លោកបឹង គឹមសឹង្ហ បានឲ្យដឹងថាការដែល មន្ទីរនៅតែដាក់ឲ្យដេញ ថ្លៃភាស៊ីគ្រប់ប្រភេទ អាជីវកម្មសម្រាប់ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ ពិសេសលើផ្សារ និងទីតាំងអាជីវកម្មនៅ សេសសល់ខ្លះនោះគឺដើម្បី កុំឲ្យបាត់មូលដ្ឋានអាជីវកម្មរ ដែលគ្រប់គ្រង់ផ្ទាល់ ដោយរដ្ឋ ជាងនេះទៅទៀត គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព សម្អាតបរិស្ថាន អនាម័យផ្សារទាំងនោះ កុំឲ្យខូចមុខមាត់ស្រុកក្រុងផងដែរ ។

លោកបានបញ្ជាក់ថា មូលដ្ឋានអាជីវកម្មដែល ជារបស់រដ្ឋនិងគ្រប់គ្រង ការប្រមូលភាស៊ី ដោយរដ្ឋនោះ នៅ មានសេសសល់តិចតួច ហើយទំហំទឹក ប្រាក់ក៏តិចតួចដែរ ប៉ុន្តែពិបាករួកអ្នកចូល រួមដេញថ្លៃណាស់មូលដ្ឋាន អាជីវកម្មសេសសល់ មានដូចជា ផ្សារនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកថ្មពួក សួន កុមារនិងផ្សារចម្ការគក្រុង សិរីសោភ័ណជាដើម ក្រៅពីរាប់សិបកន្លែង ត្រូវបានប្រគល់ឲ្យ ឯកជនវិនិយោគនោះ ។

ក្នុងចំណោមផ្សារទាំងនោះ មិនមានអ្នកចូលរួម ដេញថ្លៃប្រមូលភាស៊ី ឡើយលើកលែងផ្សារ ចម្ការគ មានអាជីវករម្នាក់ បានដេញថ្លៃ។

លោកអ៊ុំ រាត្រី អភិបាលខេត្តនិង ជាប្រធានគណៈកម្មការដេញថ្លៃ ភាស៊ីគ្រប់ប្រភេទអាជីវកម្ម ខេត្តបានណែនាំឲ្យមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តត្រូវពន្យារការ ដេញថ្លៃលើកទី២ គឺទុករយៈពេល ១សប្តាហ៍ទៀតសិន គឺត្រូវចេញលិខិត ជូនដំណឹងដាក់ឲ្យ ដេញថ្លៃប្រមូលភាស៊ី ផ្សារចម្ការគ ពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ ទៅដល់ថ្ងៃទី៤ ខែមករាឆ្នាំ២០២១ ហើយគណៈកម្មការនឹងបើក កញ្ចប់ដេញថ្លៃនៅ ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទីខែមករាឆ្នាំ ២០២១ ខាងមុខ ពោលគឺនិតិវិធីនេះ ស្របតាមការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថនិងសេចក្តី ជូនដំណឹងស្តីពីការដាក់ ឲ្យដេញថ្លៃរបស់រដ្ឋ បាលខេត្ត៕ ដោយ៨៩