លោកអោម ចន្ថា បាននិយាយក្នុង សិក្ខាសាលាថាដោយ សារតែមានប្រជាពលរដ្ឋ កាប់ទន្ទ្រានព្រៃឈើយក ដីជាមម្មសិទ្ធធ្វើឲ្យ សត្វព្រៃក្នុងស្រុក ខ្មែរចង់ផុតពូជ

(ខេត្តបន្ទាយមានជ័យ)៖ លោកអោម ចន្ថា អភិបាលរងខេត្ត បន្ទាយមានជ័យ បាននិយាយក្នុងសិក្ខា សាលាថាដោយសារ តែមានប្រជាពលរដ្ឋ កាប់ទន្ទ្រានព្រៃឈើ យកដីមកជាកម្ម សិទ្ធផ្ទាល់ខ្លួន ធ្វើឲ្យសត្វព្រៃក្នុង សហគមន៍ និងក្នុងស្រុក ខ្មែរចង់វិនាសផុតពូជ នៅព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ នៅក្នុង សាលប្រជុំមន្ទី របរិស្ថានខេត្ត ដោយមានការចូល រួមលោកយឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត មន្ត្រីបរិស្ថាន រដ្ឋបាលស្រុក ក្រុង និងមន្ត្រីអភិរ័ក្ស ជាច្រើននាក់។

ក្នុងសិក្ខាសាលា នោះលោក យឹម លី បានមានប្រសាសន៍ថា សិក្ខាសាលានេះវាមានសារះ សំខាន់ណាស់ ក្នុងផែនការយុទ្ធ សាស្ត្រអភិរក្ស សត្វរមាំងនៅក្នុង សហគមន៍ ភូមិកូនខ្លែង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ។

លោកបាននិយាយបន្តឲ្យ ដឹងទៀតថា សិក្ខាសាលានេះធ្វើ ឡើងស្របច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ដែលមានអនុក្រិត្យលេខ ១០០ អនក្រ បក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៦ ស្តីពី ការបង្កើតតំបន់ការពារទេសភាព អាងទំពាំងថ្ម ស្រុកភ្នំស្រុក និងអនុក្រិត្យលេខ ០៧ អនក្រ បក ចុះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ស្តីពីការបង្កើត របៀងអភិរក្សជីវចំរុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលស្ថិតក្នុងភូមិសាស្ត្រ  ឃុំប៉ោយចា ស្រុកភ្នំស្រុក ឃុំថ្មពួក ស្រុកថ្មពួក និងឃុំបេង ស្រុកបន្ទាយអំបិល ខេត្តឧត្តមានជ័យ ដែលជាតំបន់មានសារះ សំខាន់សម្រាប់សត្វធ្វើការ បំលាស់ទីនិងប្រាស្រ័យ ទាក់ទងរកចំណីអាហារ និងរស់នៅជាមួយគ្នា។ក្នុ

ងនោះលោកអោម ចន្ថាបានមានប្រសាសន៍ ថាសិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងដើម្បី ប្រមូលនៅ ធាតុចូលពីគ្រុ អ្នកពាក់ព័ន្ធដែល បានអញ្ជើញចូលរួម និងផ្ដល់ជាមតិយោបល់ ក្នុងការរៀបចំ ផែនការយុទ្ធ សាស្ត្រអភិរក្ស សត្វរមាំង និងប្រភេទសត្វ កម្រផ្សេងៗទៀត ដែលបាននឹង កំពុងរងការគំរាមកំហែង ក៏ដូចជាពង្រឹងកិច្ច សហសការវាង អ្នកជំនាញនិង អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធចូល រួមថែរក្សាការពារនិង អភិរក្សឲ្យនៅស្ថិតស្ថេគង់ វង្សសម្រាប់កូន ចៅជំនាន់ក្រោយ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាជារៀង រាល់ខែក្រុមការងារ អនុវត្តគម្រោងបានរៀប ចំកិច្ចប្រជុំផ្សព្វផ្សាយអំពី អត្ថប្រយោជន៍នៃការ អភិរក្សនិងច្បាប់ព្រៃ ច្បាប់បរិស្ថាន និងការងារសហគមន៍ ដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ និងតំបន់អភិរក្ស សត្វក្រៀល ក្នុងអាងត្រពាំងថ្ម មិនតែប៉ុណ្ណោះគម្រោងក៏បានរៀប ចំផ្ទាំងប៉ាណូផ្សព្វផ្សាយ អំពីប្រភេទសត្វព្រៃ សំខាន់ៗនិងទីតាំងសត្វ ព្រៃរស់នៅដើម្បីទាក់ ទាញភ្ញៀវទេសចរឲ្យ មកកម្សាន្តទស្សនាសត្វ ព្រៃកាន់តែច្រើនឡើង ទៀតនិងដើម្បីឲ្យប្រជា ពលរដ្ឋចូលរួមការពារ ប្រភេទសត្វព្រៃនេះ ឲ្យបានច្រើនថែម ទៀតផងដែរ។

លោកបានបន្តឲ្យដឹងទៀថា គួរឲ្យស្ដាយពងសត្វស្លាប ទឹកមួយចំនួនបានធ្វើការ ផ្លាស់ទីទាំងឆ្ងាយពី តំបន់អភិរក្សសត្វក្រៀល ដែលមានការពិបាក ក្នុងការការពារនិង គ្រប់គ្រងមិនមានព្រៃ គ្រប់គ្រាន់សម្រាប់សត្វទឹក សំខាន់ធ្វើសំបុកពង កូនការបាញ់ការដាក់ អន្ទាក់ការបំពុលសត្វ ព្រៃគ្រប់ប្រភេទនៅ តែកើតមានឡើង។

លោកបានបញ្ជាក់ទៀត ថារាល់សមិទ្ធិផល ការងារអភិរក្សសត្វ ខាងលើនេះគឺពិតជាមិន អាចខ្វះបានពីកិច្ចសហការ គាំទ្រធ្វើការរួមគ្នាជាមួយ ដៃគូនិងការប្រឹក្សាយោបល់ ជាមួយអង្គការនឹងនៅ តែបន្តជាចាំបាច់ នៅកិច្ចសហប្រតិបត្តិការ គាំទ្រពីរដ្ឋបាលខេត្ត ស្រុកមន្ទីរជំនាញពាក់ ព័ន្ធទាំងអស់ដើម្បី ជំនះទៅកត្តាប្រឈម ទាំងឡាយដែលនៅ សល់និងរួមគ្នាជាដៃ គូបន្តការងារនេះ ឲ្យកាន់តែប្រសើរក្នុង ការការពារធនធាន ធម្មជាតិរបស់យើងទាំង អស់គ្នាពិសេសអភិរក្ស សត្វក្រៀលទាំងដែល កំពុងប្រឈមនឹងការបាត់ បង់និងជិតផុតពូជ៕ ដោយ៨៩