បងប្អូនរស់នៅតាម ព្រំដែនសូមមាន ការប្រុងប្រយ័ត្នមន្ទី សុខាភិបាលខេត្តស្រះកែវ ប្រទេសថៃរកឃើញ មានកាឆ្លងជំងឺ កូវិដ១៩ក្នុង សហគមន៍ជាង១០នាក់ហើយ!!

(ប្រទេសថៃ)៖ មន្ទីសុខាភិបាលខេត្ត ស្រះកែវប្រទេសថៃ បានរកឃើញការរីករាល នូវជំងឺកូវិដ១៩ឆ្លង ចូលក្នុងសហគមន៍មាន ចំនួន១២នាក់ហើយ និងអ្នកសង្ស័យមាន ចំនួន៣៨នាក់ គិតត្រឹមថ្ងៃទី២ ខែមករាឆ្នាំ២០២០១នេះ។

បើយោងតាមសេចក្តី ប្រកាសរបស់មន្ទីសុខា ភិបាលខេត្តស្រះកែវ បានបញ្ជាក់អោយដឹង ថាមន្ទីសុខភិបាល ខេត្តស្រះកែវបានរក ឃើញអ្នកផ្ទុកជំងឺកូវិ១៩ ក្នុងសហគមន៍មាន ចំនួន១២នាក់និងអ្នក សង្ស័យមានចំនួន៣៨នាក់ ហើយត្រូវធ្វើចត្តាឡីស័ក នឹងដាក់ដាច់ដោយឡែក ព្រមទាំងបានធ្វើការព្យាបាលជាបន្តរបន្ទាប់។

សេចក្តីប្រកាសរបស់ មន្ទីសុខាភិបាលថៃបាន បញ្ជាក់ថាអ្នកផ្ទុកជំងឺ កូវិដ១៩ដែលក្រុមការងារ ប្រយុទ្ធប្រឆាំងជំងឺ កូវិដ១៩ខេត្ត ស្រះកែវរកឃើញរួមមាន ស្រុកអារ័ញអ្នកជំងឺ ចំនួន០៧នាក់និងអ្នក សង្ស័យមាន ចំនួន៣៨នាក់ស្រុកវាំង ណាមយេន មានចំនួន០១នាក់ ស្រុកសមបូណ មា​នចំនួន០២នាក់ស្រុកវ៉ាត់ណានាក់ខន មានចំនួន០២នាក់។

សូមបញ្ជាក់ផងដែល ថាក្រោយពីមានការ ផ្ទុះឡើងនូវជំកូវិដ១៩ ក្នុងសហគមន៍លើកទី២ ក្នុងខេត្តសមុទ្រសាក់ខនប្រទេសថៃ ក្នុងនោះមានជាង ៤០ខេត្តទៀត ត្រូវបានក្រសួងសុខាភិបាលថៃ បានរកឃើញមានការផ្ទុះឡើង នូវជំងឺកូដ១៩ជាបន្តរបន្ទាប់៕