ប្រជាពលរដ្ឋបានប្រទះ ឃើញយុវជនម្នាក់ចង ក សម្លាប់ខ្លួនក្នុងខ្ទមចំការ ដំឡូងមីសមត្ថកិច្ចបាន ធ្វើការសន្និដ្ឋានថា ស្លាប់ដោយអំពើឃាតកម្ម


(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋបានប្រទះ ឃើញយុវជនម្នាក់ចង ក សម្លាប់ខ្លួនក្នុងខ្ទមចំការដំឡូងមី សមត្ថកិច្ចបានធ្វើការ សន្និដ្ឋានថាស្លាប់ ដោយអំពើឃាតកម្ម។

សាសពនេះត្រូវបានគេប្រទះ ឃើញនៅវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២០ នៅត្រង់ចំណុចខាង លិចផ្លូវជាតិលេខ៥៨ ប្រហែល២០ម៉ែត្រ ក្នុងខ្ទមចំការដំឡូងមីរបស់ ឈ្មោះ ឈុន ភ្លុក ភេទប្រុស អាយុ៤៩ឆ្នាំ នៅខាងត្បូងភូមិចំការគ រប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ ចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

កំលាំងអាវុធហត្ថពេល ចុះទៅដល់កន្លែង កើតហេតុបានប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថាសព ជនរងគ្រោះមិន ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជា ៣៤ឆ្នាំ សម្បុរស សក់ខ្លី ស្លៀកខោអាវកីទ្បាដៃខ្លី ពណ៌ឈាមជ្រូក ជនរងគ្រោះយកខ្សែ ពានគោយន្តកន្រៃ្ត មកចងព្យួរករ។

ករណីនេះកម្លាំងអាវុធហត្ថ ជំនាញបានធ្វើ ការត្រួតពិនិត្យ និងបានសន្និដ្ឋាន ថាជនរងគ្រោះស្លាប់ដោយ អំពើឃាតកម្ម ព្រោះជនរងគ្រោះ មានស្លាកស្នាម របួសនៅលើ ក្បាល លើស្មងជើង ទាំងសងខាង។

សពត្រូវបានយកទៅ តម្កល់នៅវត្តចំការគរ ដូច្នេះបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត សូមជូនដំណឹង ដល់ក្រុមគ្រួសារបង ប្អូនសាច់ញាតិជាមួយ សពជនរងគ្រោះខាងលើ សូមទំនាក់ទំនងមកសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យតាម រយៈលេខទូរស័ព្ទ ០១២ ៣៦៨ ៥៩៣ និង ០៩៦ ៧៥៥ ៧៧៤២ ដើម្បីយកសពទៅបូជា នៅផ្ទះតាមប្រពៃណី ចំណែកឃាតករកំលាំង អាវុធហត្ថកំពុងស្វែងចាប់ យកមកដាក់ទោស ទៅតាមច្បាប់៕ ដោយ៨៩