នគរបាល រដ្ឋបាលសាលា ក្រុងប៉ោយប៉ែត ពលរដ្ឋ បាននាំគ្នាធ្វើកិច្ច បួងសួងដើម្បី បញ្ជៀសគ្រោះថ្នាក់ ចរាចរណ៍នៅ ខេត្តបន្ទាយមានជ័យ ឆ្នាំ២០២១ឲ្យថយចុះ

(ខេត្តបន្ទាយមានជ័យ)´៖ រដ្ឋបាលក្រុងប៉ោយប៉ែត នគរបាលផែន ការពារព្រំដែន ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ និង អធិការដ្ឋាន ក្រុង ប៉ោយប៉ែត ព្រមទាំង អ្នកពាក់ព័ន្ធ  ប្រជាពលរដ្ឋបាន មូលមតិគ្នាជាឯកច្ឆ័នធ្វើ ពិធីជំនឿសាសនា បួងសួង សុំសេចក្តីសុខ ចម្រើនជោគជ័យ សេរី សួស្តី ពិសេស សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក នៅ ឆ្នាំ ២០២១ ខាងមុខនេះ តទៅ ទៀត នៅព្រឹក ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ នៅតាមផ្លូវសាធារណៈ ក្នុងក្រុងប៉ោយប៉ែតដោយ មានការចូលរួម លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួល ផែននគរបាលការពារ ព្រំដែននៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ សៅសារឿន អធិការនគរបាលនៃ ក្រុងប៉ោយប៉ែត លោកឧកញ៉ាឡាច ប៊ុនលីម តំណាងកាកបាទ ក្រហមខេត្តបន្ទាយ មានជ័យនិង មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋជាច្រើននាក់។

លោក គាល ហ៊ុល អភិបាលក្រុង ប៉ោយប៉ែតបានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា ពិធីនេះបាន រៀបចំ និមន្ត ព្រះសង្ឃ២១អង្គ ធ្វើ ពិធីសូត្រមន្ត ប្រោសព្រំដើម្បី ឧទ្ទិស កុសល ជូន ដល់ វិញ្ញាណ ខន្ធ នៃ បុព្វការី ជន មាន ជីដូន ជីតា មាតាបិតា អ្នកមានគុណ ញាតិ ការ ទាំង ៧ សន្តាន ញាតិមិត្ត ព្រម ទាំង ជនរងគ្រោះ ទាំងឡាយ ដែល បាន បាត់បង់ ជីវិត ដោយ គ្រោះថ្នាក់ ចរាចរណ៍ ដោយ គ្រោះថ្នាក់ ឧបទ្ទហេតុ នានា គឺសូត្រដេញ ឧបទ្រព ចង្រែ ដេញ គ្រោះកាច គ្រោះភ័យ ចេញទៅ និង នាំ មក វិញ នូវ សុខ សិរី បវរ មហាប្រសើរ មាន លាភ មាន យស មានជោគ មានជ័យ មានសុវត្ថិភាព តាម ដងផ្លូវ និងទីកន្លែងទាំងឡាយ ។

លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង មន្ត្រីរាជការ និង កងកម្លាំង ព្រមទាំង ពុទ្ធ បរិស័ទក៏ បានរា ប់ បាត្រ និង ប្រគេន នូវ ទេយ្យទាន ដល់ ព្រះ សង្ឈ ដែល មក និមន្ត មក ពី វត្ត នានាទាំង២១ក្នុង ក្រុង ប៉ោយប៉ែត ។

ទាក់ទិននឹងស្ថានភាព គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកឆ្នាំ២០២០នេះ នគរបាល ចរាចរណ៍ ផ្លូវគោកបានឲ្យដឹងថា ក្នុង ឆ្នាំ ២០២០កន្លងមក គ្រោះថ្នាក់ ចរាចរណ៍ ក្នុង ខេត្ត នេះ មាន ចំនួន៨១ ករណី លើ១៩៦ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៩គឺថយចុះ១១៥ករណី ហើយគ្រោះថ្នាក់បណ្តាលឲ្យស្លាប់មនុស្ស៧០នាក់.ស្រី១៤នាក់ លើ១៣៤នាក់ .ស្រី៣១នាក់ ថយចុះ៦៤នាក់ របួសធ្ងន់៦៤នាក់ស្រី២០នាក់ . លើ១៥៦នាក់ ស្រី៣៣នាក់ ថយចុអ៩២នាក់ របួសស្រាល៤៤នាក់.ស្រី១៣នាក់ លើ១២៧នាក់. ស្រី៣៩នាក់ ថយចុះ៨៣នាក់ ។

ផ្នែកសម្ភារៈ ម៉ូតូខូចធ្ងន់៤៦គ្រឿងលើ១១៨គ្រឿង ថយចុះ៧២គ្រឿង ម៉ូតូខូចស្រាល២១គ្រឿង លើ៩២គ្រឿង ថយចុះ៧១គ្រឿង រថយន្តខូចធ្ងន់ ៣៥គ្រឿងលើ៤៧គ្រឿង ថយចុះ១២គ្រឿងរថយន្តតូចខូចស្រាល១៦គ្រឿង លើ៤៦គ្រឿង ថយចុះ៣០គ្រឿង រថយន្តធំខូចធ្ងន់៩គ្រឿងលើ១០គ្រឿង ថយចុះ១គ្រឿង រថយន្តធំខូចស្រាល១១គ្រឿង លើ២៣គ្រឿង ថយចុះ១២គ្រឿង ជាដើមនេះបើប្រៀបធៀបនឹងឆ្នាំ២០១៩ កន្លងមក ។

ជាការកត់សម្គាល់គឺ ចំនួនគ្រោះថ្នាក់ ចរាចរណ៍ឆ្នាំ២០២០ បានថយចុះជាងឆ្នាំ ណាទាំងអស់ បើប្រៀបធៀបនឹង៥ឆ្នាំ ចុងក្រោយខេត្តរឹត បន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ថ្មី ហើយមូលហេតុ នៃ គ្រោះថ្នាក់ មកពី កត្តា មនុស្ស ច្រើនករណីជាងគេ ៕ ដោយ៨៩