នគរបាលសណ្តាប់ធ្នាប់ បានសហការនិង កំលាំងសាធារណការចុះ ផ្សព្វផ្សាយពី សុវត្ថិភាពច្បាប់ចរាចរណ៍ ដើម្បីបង្ការទប់ស្កាត់ គ្រោះថ្នាក់ក្នុងឪកាស បុណ្យឆ្លងឆ្នាំសកល

(ខេត្តបន្ទាយមានជ័យ)៖ កំលាំងនគរបាលសណ្តាប់ ធ្នាប់បានសហការជា មួយកំលាំងសាធារណការ និងដឹកជញ្ជូន ចុះផ្សព្វផ្សាយពីសុវត្ថភាព ច្បាប់ចរាចរណ៍ដើម្បី បង្ការទប់ស្កាត់គ្រោះ ថ្នាក់ក្នុងឪកាស បុណ្យឆ្លងឆ្នាំសកល ឆ្នាំ ២០២១ ដោយមានការចូលរួម លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយា ល័យចរាចរណ៍ខេត្ត បន្ទាយមានជ័យ លោក សុកចាន់ ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ជាច្រើននាក់ទៀត នៅព្រឹក ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុច មុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួននីប៉ូ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថាថ្ងៃនេះ ក្រុមការងាររបស់លោក និងនគរបាលសណ្តាប់ ធ្នាប់បានសហការគ្នា ចុះផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក ជូនដល់​មន្ត្រីរាជការ  សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំង ខេត្តបន្ទាយមានជ័យ ធ្វើដំណើរតាមដងផ្លូវ ដើម្បីធ្វើការបញ្ជៀស នូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឪកាសបុណ្យឆ្លង ឆ្នាំសកល ឆ្នាំ ២០២១។

លោកវរសេនីយ៍ទោ សួន នីប៉ូបានប្រាប់ឲ្យ ដឹងបន្តទៀតថាគ្រោះ ថ្នាក់ចរាចរណ៍កន្លង មកភាគច្រើនមក ពីកក្កា៦យ៉ាងគឺ ១ការបើកបើកហួស ល្បឿនកំណត់ធ្វើឲ្យយើង បាត់បង់ម្ចាស់ការនៅ ពេលដែលមាន ឧបសគ្គដោយចៃដន ២បើកនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងនិង គ្រឿងញៀននៅពេល អត់ងងុយខ្លាំង ហេវហត់ខ្លាំង អនុវត្តយុទ្ធនាការរឹត បន្តឹងការពាក់មួកសុវត្ថិភាព ៣ការមិនគោរព សិទ្ធអទិភាពនៅ កន្លែងផ្លូវប្រសព្វឬនៅ លើផ្លូវដែលមាន ប្រសិទ្ធភាព ៤ បើកជែងគ្នាដោយ ខ្វះការប្រុងប្រយ័ត្ន ៥មិនគោរព ច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ៦ការបត់ឆ្វេងឬថយ ក្រោយគ្មានការប្រុង ប្រយ័ត្នជាដើមគ្រោះ ថ្នាក់ចរាចណ៍នេះ កំពុងក្លាយ ជាបញ្ហាដ៏ធំនៅក្នុងខេត្ត។

ក្នុងនោះលោក សុក ចាន់ថាបានមាន ប្រសាសន៍ថាដើម្បីឲ្យ បញ្ជៀសនូវគ្រោះ ថ្នាក់ចរាចរណ៍ នេះលោកបានឲ្យ មន្ត្រីរាជការ សិស្ស និងប្រជាពលរដ្ឋ ពេលចេញដំណើរ នៅតាមដងផ្លូវត្រូវពាក់ មួកសុវត្តិភាពឲ្យ បានជាប្រចាំ។

ការគោរពច្បាប់ចរាចរណ៍ នេះមិនត្រូវបើកទាំងមាន ភាពស្រវឹង ជៀសវាង​ជិះ​ម៉ូតូ​វ៉ា​ស្តាំ​ ចំព្រោះបងប្អូនដែលជិះ រថយន្តត្រូវដាក់​ខ្សែ ក្រវ៉ាត់​ឱ្យបាន​ត្រឹមត្រូវ​ មុន​ចេញដំណើ​ទោះ ​ជិត​ឬ​ឆ្ងាយ​ក្តី​ដើម្បី​ សុ​វត្តិភាព​បងប្អូន​។

ក្នងឱកាស នោះលោកសុក ចាន់ ថា បានធ្វើការអំពាវ នាវដល់ប្រជាពលរដ្ឋ ទាំងអស់សូម​ឲ្យ​ចូល រួម​គោរព​ច្បាប់​ចរាចរណ៍ ​ទាំងអស់​គ្នា ដូចជាត្រូវ​ចេះ​បើក ឲ្យបានត្រឹមត្រូវ ជាដាច់ខាត ត្រូវ​ពាក់មួក​សុវត្ថិ ភាព​ជានិច្ច ត្រូវ​ពាក់​ខ្សែក្រវ៉ាត់ ត្រូវ​ប្រកាន់​ស្តាំ​ជានិច្ច ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ ​បច្ចេកទេស​យានយន្ត​ ជានិច្ច ត្រូវ​ប្រុងប្រយ័ត្ន​ ជានិច្ច​ត្រូវ​រក្សា ទុក​ផ្លូវ​ថ្មើរជើង ។

នៅចុងបញ្ចប់កម្ម វិធីលោកសុក ចាន់ថា និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានចូលឧទ្ទិសដល់ អ្នកដែលស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទាំងអស់ឲ្យ ទៅកាន់សុភិតិភព កំបីឃ្លាងឃ្លាតឡើយ៕ ដោយ៨៩