ឪពុកម្តាយទៅ ធ្វើការនៅថៃ ផ្ញើកូនឲ្យនៅជា មួយអ៊ុំប្រុស ក្មេងទៅលេង ទឹកប្រឡាយ លង់ស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងស្រីម្នាក់ឪពុកម្តាយ ទៅធ្វើការនៅថៃ ផ្ញើកូនឲ្យនៅ ជាមួយអ៊ុំប្រុស ក្មេងទៅលេងទឹក ប្រឡាយលង់ ស្លាប់បានលង់ស្លាប់ នៅល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅប្រឡាយ ខាងកើតភូមិ ភូមិ៥០ម៉ែត្រ ស្ថិត ក្នុងភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ អៀង ណារី អាយុ៦ឆ្នាំ ឪពុកឈ្មោះអោ សង្កូត អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះទិត្យ ដា អាយុ៤១ឆ្នាំ មានទីលំនៅភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ សព្វថ្ងៃ នៅធ្វើការឯប្រទេសថៃ ដោយផ្ញើកូនស្រីឲ្យ នៅជាមួយអ៊ុំស្រី ឈ្មោះ​ប៉ិ អៀង អាយុ៤៨ឆ្នាំ នៅភូមិជាមួយ គ្នាឲ្យជួយមើល ។

នគរបាលបានឲ្យដឹង បន្តទៀតថាមុនពេល កើតហេតុនោះ អ៊ុំស្រីនោះមិនបាន ដឹងថាក្មួយទៅលេង ទឹកទេក្មេងរងគ្រោះ និងក្មេងស្រីម្នាក់ទៀត អាយុប្រហែល គ្នានៅក្នុងភូមិ បាននាំគ្នាទៅងូត ទឹកប្រឡាយលេង នៅពេលនោះ កុមារីឈ្មោះ អៀង ណារី បានលង់ទឹក  ក្មេងស្រីដែលងូតជា មួយបានរត់ទៅប្រាប់ មនុស្សចាស់នៅឯ វាលស្រែឲ្យមកជួយ ពេលស្រង់យកមក ប្រាប់អ៊ុំស្រី ហើយបាននាំក្មេង រងគ្រោះទៅមណ្ឌល សុខភាព ដើម្បីសង្រ្គោះជីវិត តែជាអកុសល គ្រូពេទ្យបាន ប្រាប់ថាកុមារីរង គ្រោះបានបាត់ បង់ជីវិតទៅហើយ សពក្មេងរងគ្រោះ ត្រូវបានរៀបចំធ្វើ បុណ្យតាមប្រពៃណី នៅផ្ទះតែម្តង៕ ដោយ៨៩