ជនសង្ស័យ៦នាក់ ត្រូវកំលាំងនគរបាល ឃាត់ខ្លួន៣នាក់លក់ ២នាក់ជក់និងអ្នក លក់ធំគេចខ្លួនបាត់ ដក់ថ្នាំញៀន ជិត១គីឡូក្រាម

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ៦នាក់ ត្រូវបានកំលាំង នគរបាលក្រុង សិរីសោភ័ណ១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានចុះបង្ក្រាប២ គោលដៅដាច់ដោយ ឡែកពីគ្នា៣នាក់លក់ ២នាក់ជក់ និងអ្នកលក់ធំ គេចខ្លួនបាត់ដក់ ថ្នាំញៀនជិត១គីឡូក្រាម នៅព្រឹក ថ្ងៃទី៣១ ខែ ធ្នួ ឆ្នាំ ២០២០ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ។

លោកវរសេនីយ៍ឯក ស៊ី ឌីបានប្រាប់ឲ្យ ដឹងថាគោលដៅទី១ កំលាំងនគរបាល ក្រុងឃាត់ខ្លួនបាន៦នាក់  ១ឈ្មោះ១ម៉ៅ គង្គា ភេទប្រុសអាយុ២៨ឆ្នាំ ២អ៊ុក អាន ភេទប្រុសអាយុ ៣៨ឆ្នាំ៣តាន់ ប៊ុនហោ ភេទប្រុសអាយុ ២៤ឆ្នាំ៤ឈុន ចន្ថា ភេទប្រុសអាយុ ៣២ឆ្នាំ៥នួន ឆៃអៀង ភេទប្រុសអាយុ ៣០ឆ្នាំ ៦ធីភីរម្យ ភេទប្រុសអាយុ២០ឆ្នាំ ទាំង៦នាក់នៅ ភូមិសាលាដែង ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបូរី ជាមួយគ្នា នោះសមត្ថកិច្ចឆែកឆេរ រកឃើញវ្តថុតាងថ្នាំញៀន ម្សៅក្រាមសថ្លា២ កូនថង់បំនិងសម្ភារះ សំរាប់ជក់មួយចំនួន ។

លោកវរសេនីយ៍ឯក ស៊ី ឌីបានបញ្ជាក់ឲ្យដឹង បន្តទៀតថាគោល ដៅទីពីអ្នកលក់ធំអនុវត្ត តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យនិង មានការសម្រប សម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យកម្លាំង នគរបាលប្រឆាំង គ្រឿងញៀនអធិការ ក្រុងសិរីសោភ័ណ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៣១ខែធ្នូ លោក វរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុង សិរីសោភ័ណសការជា មួយកំលាំងជំនាញ ខេត្តធ្វើការហ៊ុព័ទ្ធ ផ្ទះជនសង្ស័យ ឈ្មោះ ស៊ូ អោម ភេទប្រុសអាយុ៣១ឆ្នាំ  នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាមេខ្លោងជួញ ដូរថ្នាំញៀនធំប៉ុន្តែ កម្លាំងសមត្ថកិច្ច ចាប់ជនសង្ស័យមិន បានជនសង្ស័យរត់ គេចខ្លួនផុតហើយបាន ធ្វើការឆែកឆេរក្នុងផ្ទះ រកឃើញវត្ថុនៅក្នុងផ្ទះ ដោយមានឈ្មោះណយ ស៊ីនួនអាយុ២៦ឆ្នាំ ជាប្រពន្ធជនសង្ស័យ បានរកឃើញថ្នាំញៀន ម្សៅក្រាមពណ៌សថ្លា ចំនួន៦ថង់១ថង់ធំ៥ កូនថង់តូច និងសម្ភារះ ជក់មួយចំនួន។

លោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងចណោម៦នាក់ សមត្ថកិច្ចបានរៀប ចំសំណុំរឿងបញ្ជូន ខ្លួនទៅសាលាដំបូង ខេត្ត៣នាក់ មានឈ្មោះ ១តាន់ ប៊ុនហោមុខ របររត់ម៉ូតូឌុប ពីបទដឹកជញ្ជូន នូវសារធាតុញៀន ខុសច្បាប់ ២ឈ្មោះនួន ឆៃហៀង ៣ឈ្មោះធី ភិរម្យ អ្នកប្រើប្រាស់ រួមទាំងវត្ថុតាងថ្នាំ ញៀនរបស់ជនសង្ស័យ គេចខ្លួនសរុប ចំនួន៧៨៥,៧៧ក្រាម រៀបចំបញ្ជូនទៅ សាលាដំបូងផងដែរ។

ក្នុងនោះឈ្មោះអ៊ុក អាន មានដីកាបង្គាប់ ឲ្យចាប់ខ្លួននិង២នាក់ ទៀតឈ្មោះឈុន ចន្ថានិងឈ្មោះម៉ៅ គង្គា សុំយកទៅមណ្ឌល អប់រំកែប្រែចំពោះមុខ សញ្ញាជួញដូរកម្លាំង សមត្ថកិច្ចកំពុងបន្ត ធ្វើការស្រាវជ្រាវ រកចាប់៕ ដោយ៨៩