​យុវជន២នាក់បើកម៉ូតូ ពេលយប់ក្នុងល្បឿនលឿន ទៅបុកម៉ូតូសណ្តោង រ៉ឺម៉កដឹកឈើពីក្រោយ ស្លាប់២នាក់ នៅនឹងកន្លែង 

(ខេត្តបន្ទាយមានជ័យ)៖ ជិតឆ្លងឆ្នាំសកល ឆ្នាំ ២០២១ហើយ ស្រាប់ តែមានយុវជន២នាក់ បើកម៉ូតូពេលយប់ ក្នុងល្បឿនលឿនទៅបុក ម៉ូតូសណ្តោងរ៉ឺម៉កដឹក ឈើពីក្រោយស្លាប់២នាក់ នៅនឹងកន្លែង   នៅវេលាម៉ោង១១និង ៣៥នាទីយប់ ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០២០លើកំ ណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលស្លាប់មានម្នាក់ឈ្មោះ ម៉ៅ គ្រឹមភេទប្រុសអាយុ២០ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០០៩ ពាក់ស្លាកលេខ ប.មានជ័យ 1E.4458 ​និង អ្នករួមដំណើរ ឈ្មោះឡម ប៊ុនលេងភេទប្រុសអាយុ ១៦ឆ្នាំ  ទាំង២នាក់រស់នៅ ភូមិអូរវែងត្បូង ឃុំ តាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ ឲ្យដឹងទៀតថានៅមុនពេល កើតហេតុជនរងគ្រោះ ទាំង២នាក់បានជិៈ ម៉ូតូមិនមានពាក់ មួកសុវត្ថិភាពពីជើង ទៅត្បូង ពេលជិះមកដល់ ចំណុចកើតហេតុ ក្នុងភូមិតាបែនស្រាប់ តែបើកទៅបុកម៉ូតូ សណ្តោងរ៉ឺម៉ក ដឹកឈើពី ក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរ ស្លាប់នៅនឹងកន្លែង ទាំង២នាក់ ។

ចំណែកអ្នកបើកម៉ូតូ សណ្តោងរ៉ឺម៉ក មិនត្រូវបានស្គាល់អត្ត សញ្ញាណនោះឡើយ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុ តាងម៉ូតូនៅនឹង កន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯកជា ស្លូញបានឲ្យដឹងទៀត ថាមូលហេតុនាំឲ្យ កើតមានគ្រោះថ្នាក់នេះ អ្នកបើកម៉ូតូ សណ្តោងរ៉ឺម៉កមិន ភ្លើងបំភ្លឺខាងក្រោយ ។

វត្ថុតាងម៉ូតូ២គ្រឿង នគរបាលជំនាញ បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរ បាលស្រុក ស្វាយចេករងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ។ ចំណែកសពជនរង គ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃ​ណី ៕​ ដោយ៨៩