ប្រជាពលរដ្ឋបានប្រទះ ឃើញបុរសវ័យ ចំណាស់ម្នាក់ ចង កសម្លាប់ខ្លួននៅដើម ពោធិ៍ព្រោះមានជម្ងឺ សសៃប្រសាទ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋបានប្រទះ ឃើញបុរសវ័យ ចំណាស់ម្នាក់ ចង កសម្លាប់ខ្លួននៅ ដើមពោធិ៍ព្រោះ មានជម្ងឺសសៃប្រសាទ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១ ស្ថិនៅចំនុចខាងកើត ឈៀងត្បូងភូមិចំងាយ ៣០០ម៉ែត្រនិងស្ថិនៅ ខាងត្បូងផ្លូវផាតិលេខ ៦ចំងាយ២៥០ម៉ែត្រ ភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យ ដឹងថាជនរងគ្រោះ មានឈ្មោះសៀ ហាក់ ភេទប្រុស អាយុ៥៣ ឆ្នាំ រសនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាស្ដាប់ ការបំភ្លឺរបស់ឈ្មោះ ឈិត ហ៊ឺន ភេទប្រុស អាយុ៤៩ឆ្នាំ  ត្រូវជាប្អូនថ្លៃ បានប្រាប់ថា នៅវែលាម៉ោង១១ ព្រឹកថ្ងៃទី៣១ ខ្លួននិងបងថ្លៃសព បានទៅបង់ត្រីរហូត ល្ងាចទើបត្រឡប់ផ្ទះ វិញហើយងូតទឹកហូប បាយល្ងាចរួចខ្លួននិង បងថ្លៃបានដេកអង្រឹង ក្រោមផ្ទះ លុះដល់យប់ជ្រៅ ខ្លួនបានឡើងទៅ ដេកលើផ្ទះចំនែក បងថ្លៃគាត់ដេកអង្រឹង ក្រោមផ្ទះលុះដល់វេលា ម៉ោងប្រហែល២យប់ ឈានចូលថ្ងៃទី១ ខែ មករា ឆ្នាំ២០២១ ដោយរងារពេកខ្លួន ក៏ចុះមកដុតភ្លើងអាំង ហើយរកមើលបងថ្លៃមិន ឃើញដេកអង្រឹង ក្រោមផ្ទះទេ ហើយក៏បាត់សំណាញ់ ផងខ្លួនស្មានថាគាត់ ទៅបង់ត្រីទាំង យប់ព្រោះគាត់ ជាមនុស្សជំងឺ សរសៃប្រសាទពិបាក និយាយគ្នាណាស់ខ្លួន ក៏មិនចាប់អារម្មណ៍ទេ។

លុះព្រឹកឡើងខ្លួនបានទៅ មើលមោងដាក់ត្រី ស្រាប់តែមកដល់ផ្ទះវិញមាន បងប្រជាការពារភូមិមក ប្រាប់ថាបងថ្លៃបានចង កសម្លាប់ខ្លួននិង កន្សែងពណ៌ក្រហម-ខ្មៅ និងដើមពោធិ៍ស្លាប់ បាត់ទៅហើយ។

ក្រោយពីកើតហេតុហើយ សមត្ថកិច្ចចំរុះចុះទៅដល់ កន្លែងកើតហេតុហើយ បានធ្វើការសន្និដ្ឋានថា សពពិតជាស្លាប់ដោយ ចង ក ពុំមានជាប់ពាក់ព័ន្ធនិង អំពើឃាតកម្មទេ សពមានជំងឺសសៃប្រសាទជា យូរឆ្នាំមកហើយតាំង ពីឆ្នាំ២០១២មក ព្រោះដោយ សារផឹកស្រា សរច្រើនពេក និងជាប្រចាំ ៕ដោយ៨៩