លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងចុះត្រួត ពិនិត្យដំណើរការ សេវានៅមណ្ឌល ចត្តាឡីស័កនាខេត្ត ជាប់ព្រំដែនកម្ពុជា ថៃ

(ខេត្តបន្ទាយមានជ័យ)៖ ពេញ១ថ្ងៃ គឺ ថ្ងៃទី១ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងរដ្ឋ មន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានចុះត្រួតពិនិត្យ ដំណើរការមណ្ឌល ចត្តាឡីស័កកម្រឹត១និង កម្រឹត២ លើពលរដ្ឋកម្ពុជា ដែលត្រឡប់ពីប្រទេសថៃ ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យជាក់ស្តែង ស្តាប់របាយការណ៍ វាយតម្លៃ ហើយឆ្លើយតបលើដំណើរ ការសេវាសុខាភិបាល នៃមណ្ឌលចត្តាឡីស័ក កម្រឹត១QC1 និងកម្រឹត២ QC2 ថ្នាក់ស្រុក ក្រុងនិងថ្នាក់ខេត្ត។

ដំណើរបេសសកម្មនេះ បានធ្វើឡើងបន្ទាន់នៅ បន្ទាប់ពីរកឃើញវិជ្ជមាន មេរោគកូវីត ១៩ លើពលករ ខ្មែរដែលត្រឡប់ពី ប្រទេសថៃមានការ ផ្ទះករណីថ្មីៗជាច្រើន នៃព្រឹត្តិការរណ៍កូវីត ១៩ សហគមន៍ថៃនាពេលនេះ ។

ក្នុងពិធីចុះត្រួតពិនិត្យ ដំណើរការសេវានៅ មណ្ឌលចត្តាឡីស័កនា ខេត្តជាប់ព្រំដែនកម្ពុជា ថៃនោះបាន ទទួលស្វាគមន៍ ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច កងកម្លាំងពាក់ព័ន្ធ ជាច្រើននាក់។

លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងបានចុះ ពិនិត្យនៅមណ្ឌល ចត្តាឡីស័ក កម្រឹត២QC2 ថ្នាក់ខេត្តនាអគារ មហាវិទ្យាល័យសុខាភិ បាលនៃសាក លវិទ្យាល័យជាតិមាន ជ័យនៅសង្កាត់ទឹកថ្លាដែល មានចំណុះទទួល បានជាង១០០នាក់ និងនៅគម្រោងមណ្ឌល មួយទៀតនាអតីតមជ្ឈ មណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈស៊ីវរ CWARកងវ៉ា នៅសង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ដែលមាន៨អគារ ក្នុង១អគារមាន៨បន្ទប់ ហើយអាចទទួល បានជាង១០០នាក់ ។

លោកអ៊ុំ រាត្រី មានប្រសាសន៍ ជម្រាបជូនថា ក្រុមការងារចម្រុះនៃ គណៈកម្មការប្រយុទ្ធប្រឆាំង កូវីត ១៩ ខេត្តនិងស្រុកក្រុង បាននឹងកំពុងខិតខំ បំពេញការងារបន្ទាន់ លើការងារផ្តល់សេវា ដឹកជញ្ជូន សេវាសុខាភិបាលជូន ពលរដ្ឋខ្មែរដែលបាន ត្រឡប់មកពីប្រទេស ថៃរាល់ថ្ងៃ ក្នុងនោះមានពលរដ្ឋ ដែលរមានលំនៅនៅ ខេត្តបន្ទាយមានជ័យ និងខេត្ត រាជធានីនានា ត្រូវបញ្ជូនទៅធ្វើ ចត្តាឡីស័កនិង ស្ថិតនៅក្នុងមណ្ឌល រយៈពេល១៤ថ្ងៃ ។

ក្នុងនោះ នៅខេត្តខេត្ត បន្ទាយមានជ័យ មានមណ្ឌល ចត្តាឡីស័កកម្រឹត១ និងកម្រឹត២ ថ្នាក់ស្រុក ក្រុង ថ្នាក់ខេត្តនៅ តាមសាលារៀន មន្ទីរពេទ្យឬកន្លែង ផ្សេងទៀតចំនួន១២កន្លែង ហើយបាននឹងកំពុង រៀបចំទីតាំងថ្មីៗ បន្ថែមទៀតនៅ គ្រប់ស្រុកក្រុងតែម្តង ។

ក្នុងនោះរដ្ឋបាលខេត្ត កំពុងត្រៀមសម្រួលផ្លាស់ ប្តូរទីតាំងមណ្ឌលចត្តាឡីស័ក នៅតាមសាលារៀន នានា ព្រោះនឹងប្រគល់ ដោយផ្នែកមន្ទីរអប់រំវិញ សម្រាប់បើកបវេសន កាលឆ្នាំសិក្សា ២០២១ -២២ នាថ្ងៃទី១១ ខែមករាឆ្នាំ២០២១ ខាងមុខនេះ ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាតប្រាប់ សារព័ត៍មានថា នៅត្រឹមយប់ថ្ងៃទី១ ខែមករាឆ្នាំ២០២១ នេះ មានពលរដ្ឋ ខ្មែរពលករខ្មែរត្រឡប់ ពីថៃកំពុងធ្វើចត្តាឡីស័ក និងស្នាក់នៅ១៣៧នាក់ ស្រី៦២នាក់ ក្នុង នោះពលរដ្ឋរស់នៅ ក្នុងក្រុងសិរីសោភ័ណ ចំនួន៨៤នាក់ស្រី៤០នាក់ ក្នុងនោះមានករណី ឡើងក្តៅខ្លួនខ្លាំង សង្ស័យកូវីត១៩ ចំនួន៦ករណីត្រូវ បានបញ្ជូនទៅកាន់មន្ទីរ ពេទ្យដើមយកវត្ថុសំណាក់ រកមេរោគកូវីត១៩ ។

នាឱកាសនោះ លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងបានកោត សរសើរនិងវាយតម្លៃ ខ្ពស់ចំពោះមន្ត្រីក្រុម ការងារគ្រប់ផ្នែកនៃ គណៈកម្មការប្រយុទ្ធ ប្រឆាំងកូវីត ១៩ ខេត្តនិងស្រុកក្រុង ដែលបានខិតខំបំពេញ ការងារទាំងយប់ទាំងថ្ងៃ បានលទ្ធផលល្អ មានប្រសិទ្ធភាពនិង ប្រកបដោយការទទួល ខុសត្រូវតាមការ ណែនាំរបស់ ក្រសួងសុខាភិបាល និងអនុសាសន៍ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕ ដោយ៨៩