
ឆ្លងឆ្នាំសកល២០២១ ផ្ទះ១ខ្នងឆេះខ្ទេចគ្មា នសល់ដោយសារឆ្លង ចរន្តអគ្គីសនី
(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋក្រីក្រ១គ្រួសារ ថ្ងៃឆ្លងឆ្នាំសកល២០២១ ផ្ទះ១ខ្នងឆេះខ្ទេចគ្មាន សល់ដោយសារឆ្លង ចរន្តអគ្គីសនី នៅវេលាម៉ោង៦ យប់ថ្ងៃទី១ខែមករា ឆ្នាំ២០២១ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាជនរង គ្រោះដែលត្រូវបាន អគ្គីភ័យឆេះផ្ទះឈ្មោះ យាន សារិត ភេទប្រុស អាយុ៧៣ឆ្នាំ ប្រពន្ធ ពៅ ចិន្តា អាយុ៦៦ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន បានឲ្យដឹងបន្តទៀតថា ផ្ទះដែលឆេះនោះមានផ្ទះ ទំហំ៤ម៉ែត្រ X៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី សំយ៉ាបប្រក់ស្បូវ ជាប្រជាពលរដ្ឋក្រីក្រ។
នៅពេលកើតហេតុនោះ មានភ្លើងឆេះចេញពីក្នុងផ្ទះ យ៉ាងសន្ធោរសន្ធៅដោយ សារតែស្របពេលនោះ មានខ្យល់បក់មក ខ្លាំងបង្កឲ្យភ្លើង ឆាបឆេះលឿន ។
ភ្លើងកំពុងឆេះនោះ លោកមេភូមិសុខសាន្ត កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់និមិត្ត និងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ពន្លត់ ប៉ុន្តែមិនអាចជួយពន្លត់បាន ព្រោះភ្លើងបានឆេះ ខ្លាំងពេកលឿនពេក។
១ម៉ោងក្រោយមកភ្លើង ត្រូវបានរលត់សម្ភារៈ ក្នុងផ្ទះឆេះគ្មានសល់ តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់មនុស្ស ឡើយមូលហេតុ មកពីផ្ទុះខ្សែភ្លើង៕ ដោយ៨៩