ម៉ូតូ២គ្រឿងបុកគ្នាលាន់ ដូចរន្ទះបណ្តាលឲ្យ ស្លាប់មនុស្ស១នាក់ និងរបួស២នាក់

(ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូ២គ្រឿងបុកគ្នាលាន់ ដូចរន្ទះបណ្តាលឲ្យ ស្លាប់មនុស្ស១នាក់ និងរបួស២នាក់ នៅវេលាម៉ោង៨យប់ ថ្ងៃទី១ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក មុខហាងលក់ម៉ូតូស៊ិញ ឈិញ ស្ថិតក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន ជ័យ ។

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថានៅមុន ពេលកើតហេតុនោះមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ប.មានជ័យ. 1V-5346 បើកពីកើតទៅលិច អ្នកបើកមានឈ្មោះដឿ ណាដេត ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ពេលបើកមកដល់ចំណុច កើតហេតុផ្លូវបំបែក មុខហាងលក់ម៉ូតូស៊ិញ ឈិញ មានម៉ូតូម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ1J-2847ជិៈឌុបគ្នា២នាក់ អ្នកបើកមានឈ្មោះជិន  សីហាភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរឈ្មោះលឿន លីន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិល្វៃ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើដំណើរពីជើង ទៅត្បូងរួចប្តូរទិសពីកើត ទៅលិចស្រាប់តែទាក់ ដៃចង្កូតម៉ូតូហុងដាទ្រីមខាងស្តាំ បណ្តាលឲ្យអ្នក បើកឈ្មោះដឿ ណាដេត បោកក្បាលទៅនឹង ចិញ្ចើមផ្លូវខាងឆ្វេងរង របួសធ្ងន់ ក្រោយមកបាន ស្លាប់នៅមន្ទីរពេទ្យ ចំណែកឈ្មោះជិន សីហា និងឈ្មោះ លឿន លីន រងរបួស ទាំង២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ។

មូលហេតុបង្កឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងម៉ូតូហុងដាទ្រីម ឆ្នាំ២០២០ បើកក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ និងសង្ស័យស្រវឹង ឯភាគីខាងម៉ូតូហុង ដាទ្រីមឆ្នាំ២០១៤ បើកខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព និងសង្ស័យស្រវឹងផងដែរ។ ម៉ូតូទាំង២គ្រឿងត្រូវបាន អធិការដ្ឋាននគរបាល ស្រុកភ្នំស្រុកយកមក រក្សាទុកនៅរងចាំធ្វើការ ដោះស្រាយ នៅពេលក្រោយ ៕ ដោយ៨៩