ប្រជាពលរដ្ឋប្រទះ ឃើញបុរសវ័យ ចំណាស់ម្នាក់ដេក ស្លាប់ នៅនិងគ្រែ ទៅដេកចាំផ្ទះឲ្យគេ សពស្លាប់ដោយអាកាស ធាតុត្រជាក់ សង្ស័យខ្យល់គរ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋប្រទះឃើញ បុរសវ័យចំណាស់ ម្នាក់ដេក ស្លាប់ នៅនិងគ្រែទៅ ដេកចាំផ្ទះឲ្យគេ សពនេះស្លាប់ដោយ អាកាសធាតុត្រជាក់ខ្លាំង សង្ស័យខ្យល់គរ។

ប្រជាពករដ្ឋប្រទះឃើញ សពនៅព្រឹក ម៉ោង ៧ ថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២១ នៅចំណុច ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ លួស សាវី ហៅ តឿ ភេទប្រុស អាយុ៥៥ ឆ្នាំរស់នៅភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានមកដេកចាំផ្ទះ ឲ្យឈ្មោះ ឯក វណ្ណា ភេទប្រុស អាយុ៥៧ឆ្នាំ និង ប្រពន្ធឈ្មោះ ម៉ន សួត អាយុ៤៧ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាសព ជាមនុស្សញៀនស្រាស ផឹកស្រាជាប្រចាំមិន សូវហូបបាយ ផឹកខ្លាំងជាង ហូបបាយ នៅពេលកើតហេតុនោះ ប្រជាពលរដ្ឋបានឃើញ សពដេកស្លាប់នៅនឹង គ្រែក្រោមផ្ទះ ដែលមកចាំផ្ទះឲ្យ គេហើយបានរាយកាណ៍ឲ្យ សមត្ថកិច្ចចំរុះចុះមកពិនិត្យ សពហើយបាន ធ្វើការសន្និដ្ឋាន ថាសពពិតជាស្លាប់ ដោយអាកាស ធាតុត្រជាក់ខ្លាំង និង ខ្យល់ គ ព្រោះសំអាងថា សព ពុំឃើញមានស្លាក ស្នាមអ្វីពាក់ព័ន្ធក្នុ ងករណីបទល្មើស ឡើយសព ត្រូវបានសមត្ថកិច្ចចំរុះ ប្រគល់ទៅឲ្យបងប្អូន សាច់ញ្ញាតិរៀបចំធ្វើ បុណ្យតាមប្រពៃណី៕ ដោយ៨៩